ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាធារណរដ្ឋស៊ែប៊ីបានផ្តល់សញ្ជាតិ ដល់អតីតនាយករដ្ឋមន្រ្តីថៃអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

    BY autoadmin August 9, 2019
    សាធារណរដ្ឋស៊ែប៊ីបានផ្តល់សញ្ជាតិ ដល់អតីតនាយករដ្ឋមន្រ្តីថៃអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

    អតីតនាយករដ្ឋមន្រ្តីថៃអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទជាប់ទាក់ទងនឹងអំពើពុករលួយបានទទួលសញ្ជាតិស៊ែប៊ី។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Tanjug បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលស៊ែប៊ីបានផ្តល់សញ្ជាតិដល់នាងព្រោះវាអាចជាផលប្រយោជន៍របស់ស៊ែប៊ី។ មន្រ្តីស៊ែប៊ីមិនបានធ្វើការអត្ថាធិប្បាយអំពីមូលហេតុដែលនៅពីក្រោយសេចក្តីសម្រេចរបស់ក្រឹត្យរដ្ឋាភិបាល ដែលបញ្ជាក់ថា នាងត្រូវបានគេផ្តល់សញ្ជាតិឱ្យគេនោះទេ។

    ក្រឹត្យមួយរបស់រដ្ឋាភិបាលដែលបញ្ជាក់ថា គាត់ត្រូវបានគេផ្តល់សញ្ជាតិត្រូវបានបោះពុម្ពផ្សាយនៅក្នុងខែមិថុនា នៅក្នុងសៀវភៅផ្លូវការរបស់ប្រទេសស៊ែប៊ី។ ជាមួយនឹងលិខិតឆ្លងដែនស៊ែប៊ីអ្នកស្រី ស៊ីណាវ៉ាត្រា អាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាង ១០០ រួមទាំងសមាជិកភាគច្រើននៃសហគមន៍អ៊ឺរ៉ុប។ គាត់បានភៀសខ្លួនចេញពីប្រទេសថៃក្នុង ឆ្នាំ២០១៧ មុនពេលដែលគាត់ត្រូវបានផ្តន្ទាទោសពីបទដំណើរការគម្រោងឧបត្ថម្ភធនស្រូវ ដែលធ្វើឱ្យប្រទេសថៃខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ យ៉ុន្តែយ៉ាងណាក៏ដោយអ្នកស្រី និងអ្នកគាំទ្រនិយាយថា ករណីនេះជារឿងនយោបាយ៕

    អត្ថបទ៖ លីដា

    Share This Post: