ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមកោតសរសើរ និងគោរព! នេះជាក្រុម ៧១១ ទាំង៥រូប ដែលបានលូនចូលរូងភ្នំប្រវែង១០០ម៉ែត្រ​ ដើម្បីជួយជនរងគ្រោះជាប់ក្នុងគំលាតថ្មភ្នំដល់ទៅ៤ថ្ងៃ

    BY Khmernote Media August 9, 2019
    សូមកោតសរសើរ និងគោរព! នេះជាក្រុម ៧១១ ទាំង៥រូប ដែលបានលូនចូលរូងភ្នំប្រវែង១០០ម៉ែត្រ​ ដើម្បីជួយជនរងគ្រោះជាប់ក្នុងគំលាតថ្មភ្នំដល់ទៅ៤ថ្ងៃ

    បន្ទាប់ពីជនរងគ្រោះ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ សង្គ្រោះ​យកចេញពីរូងភ្នំប្រកបដោយសុវត្ថិភាព​ រួចមកក៏មានការបង្ហាញនូវក្រុមសង្គ្រោះ៧១១ ដែលបានលូនចូលរូងភ្នំប្រវែង១០០ម៉ែត្រ​ ដើម្បីជួយជនរងគ្រោះជាប់ក្នុងគំលាតថ្មភ្នំដល់ទៅ៤ថ្ងៃ។ ដោយក្រុម៧១១បានលូនចូលរូងភ្នំមាន៥នាក់ គឺ វរសេនីយ៍ត្រី អ៊ឹម ចាន់ដារ៉ូ , អនុសេនីយ៍ឯក ឡូត ចាន់រិទ្ធ , នាយចំណង់ កែប វ៉ាន់ដេត , នាយចំណង់ ហ៊ឹង រស្មី និង អនុសេនីយ៍ទោ ណុប ព្រេម ។

    ការលូនដល់ទីតាំងជនរងគ្រោះធ្លាក់ចូល​ ក៏មានការចូលរួមពីកម្លាំងនៅមូលដ្ឋានផងដែរ​ ដោយខំស្វានថ្មភ្នំខ្លះដើម្បីបើកមុខអោយធំ​ ងាយទាញជនរងគ្រោះចេញ។ ជាមួយគ្នានេះក៏មិនភ្លេចដែរ ចំពោះក្រុមសង្គ្រោះនៅមូលដ្ឋានទាំងនគរបាល​ អាវុធហត្ថ​ យោធា​ មន្រ្តីអាជ្ញាធរ​ និងប្រជាពលរដ្ឋនៅទីនោះ ដែលបានរួមសហការគ្នា។ គួររំលឹកថាសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏ឧបត្ថម្ភថវិកា១០លានរៀល ជូនដល់បុរស​ដែលធ្លាក់គាបក្នុងថ្មនៅស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ផងដែរ៕

    ប្រភព៖ លោក ស៊ន សុភក្រ្ត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay