អន្តរជាតិ
ញាក់សាច់! ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកហូរច្រោះ បាក់ផ្លូវអស់មួយចំហៀង
BY Khmernote Media
August 9, 2019
ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរបានធ្វើការប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤៥ ត្រូវប្រុងប្រយ័ត្នពីព្រោះនៅចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទឹកហូរ ច្រោះបាក់ផ្លូវអស់មួយចំហៀង ជាពិសេសចំពោះរថយន្តធុនធំសុំផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន។
បច្ចុប្បន្ននេះ កងកម្លាំង មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក កំពុងធ្វើការជួសជុល។ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងសូមធ្វើដំណើរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេស៕







<

ប្រភព៖ លេខាធិការដ្ឋាន មូលដ្ឋានសមុទ្រ