ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ដឹកនាំកម្លាំងចុះពិនិត្យតំបន់ទឹកជន់លិចទាំងភ្លៀងនាព្រឹកនេះ
BY Khmernote Media
August 9, 2019
ខេត្តព្រះសីហនុ៖ កាលពីយប់រំលអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះ នៅក្រុងព្រះសីហនុ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ បណ្តាលឲ្យមានការលិចលង់ក្រុងយ៉ាងខ្លាំង ដោយតំបន់ខ្លះលិចដល់ដំបូលរថយន្តតែម្តង និងបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន។ ករណីជន់លិចនេះក៏មានការផ្អាកអគ្គិសនីផងដែរ ដោយសារតែជំនន់ទឹកបានលិចខ្លាំងពេកចូលដល់ចរន្តអគ្គិនសី ខ្លាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីឃើញពីការលិចលង់ដ៏ធ្ងន់ធ្ងរនេះ នាព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងមួយចំនួននៅក្នុងខេត្តព្រះសីហនុ ដែលបានត្រូវទឹកជន់លិចកាលពីយប់មិញរហូតមកដល់ព្រឹកនេះ ហើយឯកឧត្តមក៏បានបញ្ជាឲ្យយកគ្រឿងចក្រ ដើម្បីធ្វើការកាយឲ្យទឹកឆាប់ហូរចេញអស់ពីក្រុង៕

អត្ថបទ៖ សេម
