ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្នេហាសម័យអិនធើណេត! ស្គាល់គ្នាតាមហ្វេសប៊ុក តែមិនដែលជួបគ្នាខាងក្រៅក៏សម្រេចរៀបការ ដល់ថ្ងៃរៀបការគ្រាន់តែឃើញកូនក្រមុំភ្លាម កូនកំលោះប្រកាសឈប់រៀបការតែម្តង

    BY Khmernote Media August 12, 2019
    ស្នេហាសម័យអិនធើណេត! ស្គាល់គ្នាតាមហ្វេសប៊ុក តែមិនដែលជួបគ្នាខាងក្រៅក៏សម្រេចរៀបការ ដល់ថ្ងៃរៀបការគ្រាន់តែឃើញកូនក្រមុំភ្លាម កូនកំលោះប្រកាសឈប់រៀបការតែម្តង

    ឥណ្ឌូនេស៊ី៖ ពិធីរៀបការមួយដែលកំពុងដំណើរការបានពាក់កណ្តាលផ្លូវទៅហើយត្រូវលុបចោលវិញភ្លាមៗ ក្រោយភាគីខាងកូនកំលោះបានរកឃើញថា ស្ត្រីជាប្រពន្ធគាត់នោះមិនមែនជាមនុស្សស្រីដែលគាត់ធ្លាប់បានស្គាល់ និងស្រលាញ់នោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តមួយនៃប្រទេសឥណ្ឌូនេស៊ី ដែលជាទីកន្លែងមានប្រជាពលរដ្ឋកាន់សាសនាឥស្លាម ហើយស្រ្តីទាំងអស់គឺមានវប្បធម៌យកកន្សែងមករុំក្បាល និងមុខពេលរៀបការ។ បុរសជាជនរងគ្រោះមានឈ្មោះថា Yusuf ជាជនឥណ្ឌូនេស៊ី និងបានទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងជាច្រើនឆ្នាំមកហើយ។

    ចំណែកឯស្រ្តីជាកូនក្រមុំវិញមានឈ្មោះក្នុងគណនី Facebook ថា Intan Permata Rias Pengantin ​ហើយនាងក៏បានចេញពីប្រទេសឥណ្ឌូនេស៊ីទៅបម្រើការងារនៅកោះតៃវ៉ាន់ជាច្រើនឆ្នាំមកហើយដែរ។ កាលពី ២ ឆ្នាំមុនគូស្នេហ៍ទាំងពីរនាក់នេះបានផ្ដើមស្រលាញ់គ្នា និងទាក់ទងគ្នាតាមរយៈបណ្តាញសង្គម Facebook ខណៈភាគីខាងស្រីបានប្រើរូបភាពក្លែងក្លាយជាស្រីស្អាតម្នាក់នៅក្នុងរូប Profile Facebook។

    រូបភាពក្នុង Facebook

    គូស្នេហ៍ទាំងពីរមិនដែលបាននិយាយវីដេអូ Chat ឬជួបគ្នាផ្ទាល់នោះទេ ​តែដោយក្តីស្រលាញ់ជ្រាលជ្រៅពួកគេក៏សម្រេចរៀបការជាមួយគ្នាតែម្តង។ ខាងកូនកំលោះបានផ្ញើប្រាក់ជាង ៧០០ ដុល្លារឲ្យមករៀបចំកម្មវិធីរៀបការបែបសាសនាឥស្លាម ហើយខណៈពេលពិធីរៀបការដំណើរការបានពាក់កណ្តាលហើយទើបកូនកំលោះបានដឹងថា ស្រ្តីជាប្រពន្ធគាត់គឺជាមនុស្សស្រីចាស់ម្នាក់ ហើយនាងមិនមែនជាមនុស្សស្រីដែលគាត់បានស្គាល់នៅក្នុង Facebook ​នោះទេ។ ​ភ្លាមៗនោះកូនកំលោះក៏សម្រចចិត្តឈប់រៀបការ និងទាមទាប្រាក់សំណងវិញផងដែរ៕

    រូបកូនក្រមុំពិតប្រាកដ

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay