ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរត្រៀមសម្ភារៈសង្គ្រោះ និងកម្លាំងកងទ័ព ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀង នៅក្រុងព្រះសីហនុ

    BY Khmernote Media August 9, 2019
    អាជ្ញាធរត្រៀមសម្ភារៈសង្គ្រោះ និងកម្លាំងកងទ័ព ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀង នៅក្រុងព្រះសីហនុ

    ខេត្តព្រះសីហនុ៖ ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២ មីលីម៉ែត្រ។ រហូតមកដល់ថ្ងៃត្រង់ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ភ្លៀងបានចាប់ផ្តើមធ្លាក់មកជាបន្តទៀតដែលធ្វើអោយស្ថានភាពជំនន់ទឹកភ្លៀងអាចនៅអូសបន្លាយពេល។

    ជាមួយគ្នានេះ ដើម្បីត្រៀមបង្កាជួយសង្គ្រោះពលរដ្ឋតាមកន្លែងដែលប្រឈមខ្លាំង មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានចាត់តាំងកម្លាំងកងទ័ព ចំនួន២០នាក់នាំយក អូប័រចំនួន០៥គ្រឿង ដឹកនាំដោយលោក វរនាវីឯក អ៊ុំ ធឿន មេបញ្ជាការកងនាវាប្រដេញ ចល័តចេញទៅត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀង នៅក្រុងព្រះសីហនុ។

    ចំណែកឯក្រុម៧១១​ នៃកងពលតូចថ្មើជើងលេខ៧០​ បានត្រៀមសម្ភារៈរួចហើយ​ ជួយប្រជាជនដោយសារទឹកជំនន់​ ពេលណាមានបទបញ្ជាពីមេដឹកនាំ។ សូមបញ្ជាក់ថា ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជន់លិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង/លោក ស៊ន សុភក្រ្ត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay