ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សជិត ៤០០នាក់ បានស្លាប់នៅក្នុងប្រទេសហូឡង់ ក្នុងអំឡុងពេលនៃការឡើងកម្តៅខ្លាំងនៅទូទាំងអឺរ៉ុប

    BY autoadmin August 9, 2019
    មនុស្សជិត ៤០០នាក់ បានស្លាប់នៅក្នុងប្រទេសហូឡង់ ក្នុងអំឡុងពេលនៃការឡើងកម្តៅខ្លាំងនៅទូទាំងអឺរ៉ុប

    អាំស្ទែដាំ៖ ទីភ្នាក់ងារស្ថិតិជាតិ CBS បានឱ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សជិត ៤០០នាក់ បានស្លាប់នៅក្នុងប្រទេសហូឡង់ ក្នុងអំឡុងពេលនៃការឡើងកម្តៅខ្លាំងនៅទូទាំងអឺរ៉ុប។ ជាសរុបប្រជាជនប្រមាណ ២,៩៦៤នាក់ បានស្លាប់នៅក្នុងប្រទេសហូឡង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២២ ខែកក្កដា ដែលស្មើនឹងចំនួន ១៥% ច្រើនជាងរដូវក្ដៅជាមធ្យមពីមុនៗ។ កំណត់ត្រាសីតុណ្ហភាពបានវាយប្រហារពាសពេញទ្វីបអ៊ឺរ៉ុប ក្នុងអំឡុងរលកកម្ដៅនៅចុងខែកក្កដា ហើយវាជាលើកដំបូងផងដែរ ដែលប្រទេសហូឡង់មានសីតុណ្ហាភាពរហូតដល់ ៤០អង្សាសេ (១០៤ហ្វារិនហៃ) កាលពីថ្ងៃទី ២៥ ខែកក្កដា។

    ប្រហែល ៣០០នាក់ នៃអ្នកស្លាប់ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុលើសពី ៨០ឆ្នាំ ហើយភាគច្រើននៃការស្លាប់បានកើតឡើងនៅភាគខាងកើតនៃប្រទេសហូឡង់ ដែលទីនោះមានសីតុណ្ហភាពឡើងខ្ពស់ ហើយកម្ដៅមានរយៈពេលយូរជាងតំបន់ផ្សេងៗទៀតនៃប្រទេស។ ប្រទេសហូឡង់មានប្រជាជនសរុបប្រមាណ ១៧លាននាក់ ហើយរលកកម្តៅនេះផងដែរ គឺជាលើក ទី២ ដែលវាយប្រហារអឺរ៉ុបត្រឹមរយៈពេលមួយខែ ហើយអ្នកឯកទេសខាងអាកាសធាតុព្រមានថា ការផ្ទុះមានរលកកម្ដៅបែបនេះអាចនឹងកើតមានច្រើនសារទៀត នៅពេលដែលភពផែនដីក្តៅដោយសារការសាយភាយឧស្ម័នផ្ទះកញ្ចក់៕

    អត្ថបទ៖ លីដា

    Share This Post: