ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាជនខេត្ត រតនៈគិរី កំពុងភ័យព្រួយបារម្ភក្រោយតំបន់ និងស្រុកមួយចំនួនចាប់ផ្តើមជន់លិច មិនខុសគ្នាពីខេត្តព្រះសីហនុប៉ុន្មានឡើយ

    BY Khmernote Media August 9, 2019
    ប្រជាជនខេត្ត រតនៈគិរី កំពុងភ័យព្រួយបារម្ភក្រោយតំបន់ និងស្រុកមួយចំនួនចាប់ផ្តើមជន់លិច មិនខុសគ្នាពីខេត្តព្រះសីហនុប៉ុន្មានឡើយ

    ស្របពេលដែលខេត្តព្រះសីហនុកំពុងធ្វើការប្រកាសអាសន្នរឿងទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ ដែលបង្កក្តីព្រួយបារម្ភជាខ្លាំងដល់មហាជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះផ្ទាល់តែម្តង។ យ៉ាងណាមិញយើងក៏មានការជួយសង្គ្រោះជាច្រើនបានកំពុងធ្វើឡើងក្រោមការដឹកនាំរបស់អភិបាលខេត្តលោក គួច ចំរើន ដើម្បីជម្លាសបងប្អូនទៅកាន់ទីទួលសុវត្ថិភាពរង់ចាំទឹកស្រកទៅវិញ។

    យោងតាមប្រភពទំព័រ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាពេលនេះខេត្តរតនៈគិរី ក៏ហាក់មិនខុសគ្នាពីខេត្តព្រះសីហនុប៉ុន្មានឡើយ ដោយតំបន់មួយចំនួននៃខេត្តបានលិចទឹករហូតស្រុកខ្លះមានទឹកឡើងរហូតដល់សរសរផ្ទះដែលជាកត្តាគួរឲ្យព្រួយបារម្ភ។ ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា៖ «នៅថៃ្ងទី៩ ខែសីហា ឆ្នាំ២០១៩ ព្រឹក វេលាម៉ោង ៩:៤០នាទី ផ្លូវជាតិលេខ៧៦ ត្រូវបានលិចត្រង់ចំណុចភូមិដីឡូ និងភូមិ លំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ប្រវែង៥០០ ម៉ែត្រ»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay