ក្រុមហ៊ុន Sony បាននាំមកនូវប្រូម៉ូសិនថ្មី អបអរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រណីជាតិ ជាមួយនឹងការផ្តល់តម្លៃពិសេស នឹងមានកាដូជាច្រើន
ដើម្បីចូលរួមអបអរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរយើង ដែលឈានជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Sony បានប្រកាសនាំមកនូវប្រូម៉ូសិនថ្មី និងពិសេសបំផុត សម្រាប់អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងការផ្តល់ជូននូវតម្លៃយ៉ាងពិសេស ហើយថែមទាំងមានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតផង។ ការផ្តល់ជូននេះ គឺធ្វើទៅលើស្មាតហ្វូន Xperia ស៊េរីថ្មី ជាច្រើនម៉ូដែល ក្នុងនោះរួមមានដូចជា Xperia XZ Premium, Xperia XA Ultra និង Xperia L1។

សម្រាប់ការជាវស្មាតហ្វូន Xperia XZ Premium គឺមានតម្លៃ 629 ដុល្លារអតិថិជនទាំងអស់ នឹងការថែមជូននូវ Sony Speaker XB40មួយគ្រឿង មានតម្លៃ 199 ដុល្លារ។ រីឯ Xperia XA Ultra ក្រុមហ៊ុនក៏បានផ្តល់ជូននូវតម្លៃពិសេសដូចគ្នា គឺត្រឹមតែ 299 ដុល្លារប៉ុណ្ណោះ អតិថិជន នឹងមានថែមជូននូវ Sony Speaker XB10 មួយគ្រឿងមានតម្លៃ 59 ដុល្លារ។ ហើយចំពោះ Xperia L1 វិញក្រុមហ៊ុនក៏មានមានថែមជូននូវការបូប Sony ដែលមានឆ្នាំងសាកមួយដែលមានតម្លៃ 29 ដុល្លារផងដែរ ហើយទូរស័ព្ទនេះគឺមាន 159 ដុល្លារ។ ប្រូម៉ូសិននេះ គឺមានផ្តល់ជូនអតិថិជនចាប់ពីថ្ងៃទី 27 ខែមីនានេះ រហូតដល់ថ្ងៃ 26 ខែមេសា ឆ្នាំ 2018។ ក្រៅស្មាតហ្វូន Xperia ទាំងបីម៉ូដែលនេះ ក្រុមហ៊ុន ក៏មានផ្តល់ជូននូវកាដូពិសេសគឺ ភេសជ្ជៈ Pep Si មួយកេះ និងអាវយឺត Sony នៅរាល់ការជាវស្មាតហ្វូន Sony Xperia ជាច្រើនស៊េរីទៀតផងដែរ។ រួសរាន់ឡើង ប្រូម៉ូសិននេះ គឺមានការផ្តល់ជូនតែរយៈពេលមួយខែប៉ុណ្ណោះ សូមអញ្ជើញមកទទួលយកកាដូអោយបានគ្រប់ៗគ្នា។
សម្រាប់ព័ត៌មានលំអិតក្នុងការរកជាវស្មាតហ្វូន Sony ជាមួយនឹងប្រូម៉ូសិនចូលឆ្នាំខែ្មរនេះ លោកអ្នកអាចរកបាននៅតាមបណ្តាហាងនានា រួមមានដូចជា ហាងលក់ទូរស័ព្ទដៃទំនើប សុខលី ផ្សាធំថ្មី, សុខលី កម្ពុជាក្រោម ,ហាងលក់ទូរស័ព្ទដៃទំនើប គួង អ៊ី DN, គួង អ៊ី Olympia ហាងលក់ទូរស័ព្ទដៃទំនើប ហាក់សែ ផ្សាធំថ្មី, ហាក់សែ គីរីរម្យ ហាងលក់ទូរស័ព្ទដៃទំនើប អានឆែ, ហាងលក់ទូរស័ព្ទដៃទំនើប ធានា, ហាងលក់ទូរស័ព្ទដៃទំនើប Jet Black Store និង Sony Showroom មហាវិថីព្រះនរោត្តម៕