ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សកម្មភាពអាជ្ញាធរជួយសង្គ្រោះ ប្រជាពលរដ្ឋជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀងចេញមិនរួច

    BY Khmernote Media August 9, 2019
    សកម្មភាពអាជ្ញាធរជួយសង្គ្រោះ ប្រជាពលរដ្ឋជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀងចេញមិនរួច

    ព្រះសីហនុ៖ អាជ្ញាធរស្រុកព្រៃនប់ បានចល័តកម្លាំងចុះសង្គ្រោះពលរដ្ឋមួយចំនួនដែលជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀង នៅក្បែរកន្លែងទឹកលិចផ្លូវជាតិក្នុងឃុំជើងគោ ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ ចាប់តាំងពីយប់ថ្ងៃទី៨សីហារហូតមកដល់រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ។ លោកសរ កក្កដាអភិបាលស្រុកព្រៃនប់ថ្លែងថា មានពលរដ្ឋមួយចំនួនត្រូវបានក្រុមសង្គ្រោះនាំយកមកកាន់ទីទួលសុវត្ថិភាពហើយក្រោយជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀងចេញមិនរួច ហើយការស្វែងរកពលរដ្ឋដូចករណីនេះកំពុងធ្វើបន្តដោយកម្លាំងចម្រុះគណបញ្ជាការរដ្ឋបាលស្រុក។

    សូមបញ្ជាក់ថា ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២ មីលីម៉ែត្រ។ ក្នុងស្ថានភាពបែបនេះបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុ​ ត្រូវ​បានគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនមួយចំនួន ។ ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជន់លិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay