ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងសម្រេចឱ្យរុះរើ អគារកំពស់៩ជាន់មួយកន្លែងជិតរង្វង់មូលតោពីរ​ ក្រោយរកឃើញថាជាសំណង់គ្មានគុណភាព

    BY Khmernote Media August 10, 2019
    ក្រសួងសម្រេចឱ្យរុះរើ អគារកំពស់៩ជាន់មួយកន្លែងជិតរង្វង់មូលតោពីរ​ ក្រោយរកឃើញថាជាសំណង់គ្មានគុណភាព

    ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាព។ សំណង់អគារនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ជាន់ខាងលើ បន្ទាប់ពីពិនិត្យរកឃើញថា សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន៕ សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖

    ប្រភព៖ ប្រជាជនខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay