ព័ត៌មានជាតិ
បិទមិនឲ្យធ្វើចរាចរណ៍នៅផ្លូវជាតិលេខ៣ ចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ ដោយសារទឹកជន់លិចផ្លូវអស់
BY Khmernote Media
August 10, 2019
ស្រុកព្រៃនប់-នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរបានប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញត្រង់ស្ពានទី១ ចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ ក្រោយមានជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រហើយគិតត្រឹមម៉ោងជិត៨ព្រឹកថ្ងៃទី១០សីហានេះ។ បច្ចុប្បន្នសមត្ថកិច្ចអាជ្ញាធរខេត្តព្រះសីហនុ កម្លាំងកងទព័ កម្លាំងចម្រុះរដ្ឋបាលស្រុកព្រៃនប់និងសមត្ថកិច្ចពាក់ពន្ធ័កំពុងប្រចាំការជួយសម្រួលចរាចរណ៍ ស្របពេលដែលទឹកហូរខ្លាំង ក្នុងនោះមានសេចក្តីរាយការណ៍ថា ម៉ូតូមួយគ្រឿងត្រូវទឹកហូរគួចបាត់ពេលបើកបរឆ្លងផ្លូវកំពុងជនលិច ប៉ុន្តែមនុស្សមិនមានគ្រោះថ្នាក់ទេ សមត្ថកិច្ចកំពុងអន្តរាគមន៍ជួុយ ៕

ប្រភព៖ លោក Huy Bunleng






