ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនល្មើសសម្លាប់មនុស្ស ២២នាក់ នៅ El Paso ពិតជាផ្តោតគោលដៅលើជនជាតិម៉ិចស៊ីក ហើយអាចប្រឈមនឹងទោសប្រហារជីវិត ប្រសិនរកឃើញថាមានពិរុទ្ធ

    BY autoadmin August 10, 2019
    ជនល្មើសសម្លាប់មនុស្ស ២២នាក់ នៅ El Paso ពិតជាផ្តោតគោលដៅលើជនជាតិម៉ិចស៊ីក ហើយអាចប្រឈមនឹងទោសប្រហារជីវិត ប្រសិនរកឃើញថាមានពិរុទ្ធ

    ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្ស ២២នាក់ នៅឯផ្សារ Walmart ក្នុងទីក្រុង El Paso រដ្ឋ Texas បានសារភាពថា ខ្លួនពិតជាបានផ្តោតគោលដៅទៅលើប្រជាជនម៉ិចស៊ីកូ។ ហើយឧក្រិដ្ឋកម្មនេះត្រូវបានគេជឿថា ជាការបាញ់ប្រហារដ៏សាហាវបំផុតប្រឆាំងនឹងពួកឡាទីណូនៅសហរដ្ឋអាមេរិកក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ហើយវាត្រូវបានជម្រុញដោយ «ការរើសអើងជាតិសាសន៍»។

    ការបាញ់ប្រហារបានកើតឡើងប៉ុន្មានម៉ោង មុនពេលការបាញ់ប្រហារដ៏ធំមួយផ្សេងទៀតនៅ Dayton ក្នុងរដ្ឋ Ohio។ ឧប្បត្តិហេតុទាំងពីរនេះបានជំរុញឱ្យមានការជជែកវែកញែកថ្នាក់ជាតិអំពីច្បាប់កាំភ្លើង ដោយគណបក្សសាធារណរដ្ឋបានបង្ហាញថា ពួកគេអាចបើកចំហ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យលើប្រវត្តិរូបអ្នកទិញ។ មន្ត្រីសហព័ន្ធនិយាយថា ពួកគេកំពុងពិចារណាការចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងនឹងជនល្មើស Patrick Crusius ដែលអាចប្រឈមនឹងទោសប្រហារជីវិតប្រសិនបើត្រូវបានរកឃើញថា មានពិរុទ្ធពីបទឃាតកម្មដ៏ធំនេះ៕

    អត្ថបទ៖ លីដា

    Share This Post: