ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្មវិធី WhatsApp អាចជាផ្លូវសម្រាប់ជនអនាមិក (hackers) លួចផ្លាស់ប្តូរ អត្ថន័យក្នុងសារ ឬឈ្មោះអ្នកផ្ញើសារ ដើម្បីបោកប្រាស់ ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

    BY Khmernote Media August 10, 2019
    កម្មវិធី WhatsApp អាចជាផ្លូវសម្រាប់ជនអនាមិក (hackers) លួចផ្លាស់ប្តូរ អត្ថន័យក្នុងសារ ឬឈ្មោះអ្នកផ្ញើសារ ដើម្បីបោកប្រាស់ ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

    យោងតាមការប្រកាសរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រុមជំនាញប្រព័ន្ធសុវត្ថិភាព Black Hat​ នាថ្ងៃទី៧ខែសីហានេះ បានធ្វើការដាក់បង្ហាញ ពីការហ៊ែកកម្មវិធី WhatsApp ដែលជាកម្មវិធីរបស់ក្រុមហ៊ុន Facebook ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដោយពួកគេអាចធ្វើការផ្លាស់ប្តូរ អត្ថន័យសារ ឬឈ្មោះអ្នកផ្ញើសារបាន។ ក្រុមអ្នកស្រាវជ្រាវបានទាញយកកូដ និងធ្វើវិកូដនីយកម្ម (decrypt) លើបណ្តាញបញ្ចូនទិន្នន័យរបស់កម្មវិធី WhatsApp ដែលពួកគាត់បានរកឃើញចំណុចចន្លោះប្រហោងចំនួន៣៖

    ១-លទ្ធភាពដែលអាចផ្ញើសារឯកជនទៅក្រុមបានដោយក្លែងបន្លំជាសារសាធារណៈ
    ២-ការប្រើប្រាស់សញ្ញា “ (quote) ដើម្បីផ្លាស់ប្តូរឈ្មោះអ្នកផ្ញើសារចូលក្នុងក្រុមដែលមិនមែនជាសមាជិករបស់ក្រុមនេះក៏ដោយ
    ៣-អាចធ្វើការកែប្រែខ្លឹមសាររបស់សារអ្នកផ្សេងបាន។

    ក្រុមហ៊ុន Facebook បានធ្វើបច្ចុប្បន្នភាពលើចំណុចទីមួយប៉ុន្តែពួកគេអះអាងថាសម្រាប់ចំណុចទី២ និងទី៣នោះគឺវាមិនមានការប៉ះពាល់ខ្លាំងនោះទេ។ តែបើតាមយោបល់របស់ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាក្រុមហ៊ុន Facebook ត្រូវធ្វើបច្ចុប្បន្នភាពលើចំណុចទាំង២នេះដើម្បីបញ្ជាក់ថាសារដែលអ្នកប្រើប្រាស់ទទួលបានគឺមកពីប្រភពដែលជឿទុកចិត្តបាន។ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីនេះ មានការប្រុងប្រយ័ត្ននៅពេលទទួលបានសារ ហើយសូមបងប្អូនតាមដានផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីទទួលបាននូវព័ត៌មានបន្ថែម៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay