ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាក់ដីនៅប្រទេសភូមា ធ្វើឱ្យមានអ្នករបួស ៤៧នាក់, សម្លាប់មនុស្ស ២២នាក់ និងប្រហែល ១០០នាក់ទៀតបាត់ខ្លួន

    BY autoadmin August 10, 2019
    បាក់ដីនៅប្រទេសភូមា ធ្វើឱ្យមានអ្នករបួស ៤៧នាក់, សម្លាប់មនុស្ស ២២នាក់ និងប្រហែល ១០០នាក់ទៀតបាត់ខ្លួន

    យ៉ាងហោចណាស់មានមនុស្ស ២២នាក់ ត្រូវបានស្លាប់ និងមនុស្សជាច្រើនបានបាត់ខ្លួន ខណៈពេលមានការបាក់ដីដែលបង្កឡើងដោយភ្លៀងមូសុង ដែលបានវាយប្រហារភូមិមួយនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ហើយបុគ្គលិកសង្គ្រោះបន្ទាន់ក៏កំពុងបន្តការស្វែងរកអ្នកបាត់ខ្លួននៅថ្ងៃសៅរ៍នេះ។ ដូចដែលយើងបានឃើញនៅក្នុងរូបភាពខាងក្រោមនេះ វាគឺជាការបាក់ដី និងមានលំហូរភក់ដ៏ធំ នៅឯភូមិ Thae Pyar Kone តំបន់ Mon State ដែលធ្វើឱ្យផ្ទះប្រជាជនចំនួន ១៦ខ្នង និងវត្ត ត្រូវរងការខូចខាត។

    ក្រុមស្វែងរក និងជួយសង្គ្រោះបានធ្វើការពេញមួយយប់ ដោយព្យាយាមស្វែងរកអ្នកនៅរស់ និងរកមើលសាកសពពីដីល្បាប់ជ្រៅៗ។ អ្នកគ្រប់គ្រងតំបន់លោក Myo Min Tun បាននិយាយថា៖ «រហូតមកដល់ពេលនេះ យើងបានរកឃើញសាកសព ២២នាក់ និងមនុស្ស ៤៧នាក់ ដែលរងរបួស» ហើយក្រុមមន្រ្តីជឿជាក់ថា មនុស្សរហូតដល់ ១០០នាក់ នៅកំពុងបាត់ខ្លួននៅឡើយ។ គួរឱ្យដឹងដែរថា មនុស្សប្រមាណ ៨៩,០០០នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់ ក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ នេះបើយោងតាមការិយាល័យសម្របសម្រួលការងាររបស់អង្គការសហប្រជាជាតិ៕

    អត្ថបទ៖ លីដា

    Share This Post: