ព្យុះទីហ្វុងឡេគីម៉ានៅប្រទេសចិនបានសម្លាប់មនុស្សចំនួន ៣២នាក់ និង ១៦នាក់ នៅបាត់ខ្លួននៅឡើយ
ទូរទស្សន៍ចិនភាគកណ្តាលបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងឡេគីម៉ាបានកើនឡើងដល់ ៣២នាក់ និងមនុស្សចំនួន ១៦នាក់ នៅបាត់ខ្លួននៅឡើយ។ មន្ត្រីអាកាសធាតុនិយាយថា ព្យុះទីហ្វុងបានធ្វើឱ្យមានការបាក់ដីនៅភាគខាងកើតខេត្តហ្សេជាំងកាលពីព្រឹកថ្ងៃអាទិត្យ ហើយវាបានធ្វើដំណើរទៅសមុទ្រវិញហើយ ប៉ុន្តែវានឹងនៅតែអាចធ្វើឱ្យមានការបាក់ដីម្តងទៀតនៅខេត្តសានដុងនៅពេលល្ងាច។

ជនរងគ្រោះចំនួន ២២នាក់ បានស្លាប់នៅក្រុង Wenzhou ក្នុងខេត្តហ្សេជាំង ហើយព្យុះទីហ្វុងក៏បានបង្ខំមនុស្សជាង ១.២លាននាក់ ឱ្យជម្លៀសចេញពីទីលំនៅរបស់ពួកគេ។ ជើងហោះហើរជាង ៣២០០ ចេញ/ចូលសៀងហៃ ហាំងចូវ និងណានជីង ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យនេះ។ ទោះបីជាព្យុះនេះកំពុងបាត់បង់កម្លាំងក៏ដោយ មន្រ្តីអាកាសធាតុកំពុងព្រមានប្រជាជននៅសាន់ដុង និងនៅលើឆ្នេរសមុទ្រប៉ូហៃឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង៕





អត្ថបទ៖ លីដា