ព្យុះត្រូពិក Krosa កំពុងធ្វើដំណើរទៅកាន់ភាគពាយព្យរបស់ជប៉ុន ដែលអាចនឹងធ្វើឱ្យមានការបាក់ដី ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង
ព្យុះត្រូពិក Krosa កំពុងធ្វើដំណើរទៅភាគពាយព្យលើដែនទឹកភាគខាងត្បូងនៃប្រទេសជប៉ុន ដែលវាអាចធ្វើឱ្យមានការបាក់ដីនៅកន្លែងណាមួយនៅក្នុងប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ។ ទីភ្នាក់ងារឧតុនិយមព្រមានថា ប្រទេសជប៉ុនភាគខាងលិច និងភាគខាងកើត អាចនឹងឃើញមានភ្លៀងធ្លាក់ខ្លាំង សូម្បីតែមុនពេលព្យុះមកដល់ក៏ដោយ។ ព្យុះនេះត្រូវបានគេរំពឹងថា នឹងពង្រឹងបន្ថែមទៀតនៅពេលវាខិតជិតភាគខាងលិចនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ចំណែកខ្យល់បក់ខ្លាំងក៏ត្រូវបានគេព្យាករណ៍នៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិកភាគខាងលិច និងភាគខាងកើតនៃប្រទេសជប៉ុន។

ខ្យល់បក់មានល្បឿនរហូតដល់ ១០៨គីឡូម៉ែត្រ/ម៉ោង ត្រូវបានរំពឹងទុកថា នឹងបក់ទៅភាគខាងត្បូងកោះ Kyushu ។ រលកទឹកឡើងដល់កម្ពស់ ១០ម៉ែត្រ ត្រូវបានគេព្យាករណ៍ នឹងមាននៅកោះ Shikoku រហូតដល់ថ្ងៃពុធ។ ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ព្រឹកថ្ងៃពុធនេះ ទឹកភ្លៀង ៣០០ មីលីម៉ែត្រត្រូវបានគេព្យាករណ៍សម្រាប់តំបន់ Tokai, ២០០មីលីម៉ែត្រ សម្រាប់ Kansai និង ១០០ ទៅ ១៥០មីលីម៉ែត្រ សម្រាប់ Kyushu និង Shikoku។
មន្ត្រីអាកាសធាតុនិយាយថា តំបន់ខ្លះអាចនឹងមានទឹកភ្លៀងសរុបជាង ១,០០០មីលីម៉ែត្រ ទៀតផង។ ពួកគេកំពុងព្រមានពីស្ថានភាពខ្យល់ព្យុះអំឡុងពេលថ្ងៃឈប់សម្រាករដូវក្តៅតាមប្រពៃណីនៅរដូវក្តៅ ចំពេលពេលដែលមនុស្សជាច្រើនធ្វើដំណើរឆ្ពោះទៅស្រុកកំណើត និងទិសដៅផ្សេងទៀត។ ការប្រុងប្រយ័ត្នក៏ត្រូវបានណែនាំសម្រាប់ខ្យល់បក់ខ្លាំង រលកខ្ពស់ និងការកកើនឡើងនៃព្យុះ៕


អត្ថបទ៖ លីដា