ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដាច់ខ្សែកាបយោងម៉ូទ័រពីលើអគារសាងសង់ថ្មីនៅកំពង់សោម ធ្លាក់សង្កត់មកលើកម្មករម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

    BY Khmernote Media August 13, 2019
    ដាច់ខ្សែកាបយោងម៉ូទ័រពីលើអគារសាងសង់ថ្មីនៅកំពង់សោម ធ្លាក់សង្កត់មកលើកម្មករម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

    ក្រុងព្រះសីហនុ៖ របាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជិត៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ដាច់ខ្សែកាបយោងម៉ូទ័រពីលើអគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើកម្មករម្នាក់ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ភ្លាមៗ នៅចំណុចការដ្ឋានសាងសង់អគារថ្មី (ពុំទាន់មានផ្លាកយីហោ) នៅជិតផ្លូវពីគមនាគមន៍ចាស់ ទៅបុរីគុជអាសុី ស្ថិតក្នុងក្រុម១៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

    សពជនរងគ្រោះ ឈ្មោះ យា ឡាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិប្រឹក្សា ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) រង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេស វិទ្យាសាស្ត្រ ចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យ មុនប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay