នេះហើយមុខសញ្ញាសកម្មដែលតែងតែធ្វេីសកម្មភាពលួចគាស់ស្លាកលេខរថយន្ត ពេលនេះត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ
- August 13, 2019
ភ្នំពេញ៖ ជនសង្ស័យទាំង៥នាក់ ដែលជាមុខសញ្ញាក្រុមចោរលួចគាស់ស្លាកលេខរថយន្តយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចបង្ក្រាបបានហើយ។ ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ១និង០០នាទីទាបភ្លឺ ចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដោយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់ នៅចំណុចផ្លូវលេខ១៧៨ មុខក្លោងទ្វារចូលវត្តកោះ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនមានដូចជា ១.ឈ្មោះសាត វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។ ២.ឈ្មោះធឿន ប៊ុនថេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។៣.ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ។ ៤.ឈ្មោះឡេង រ៉ាវុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និង៥.ឈ្មោះផើម យ៉ាងភូម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។
វត្ថុតាងចាប់យកបានរួមមាន ស្លាកលេខរថយន្តមានលេខ ភ្នំពេញ2 AE 2757 ចំនួន០២ , ឧបករណ៍កូនសោរសំរាប់ដោះស្លាកលេខរថយន្តមួយចំនួន និងម៉ូតូមួយគ្រឿងម៉ាកICON ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1U 3625 ។ ជនសង្ស័យទាំង៥ត្រូវបានសមត្ថកិច្ចកំពុងតែធ្វេីការសាកសួរបន្ថែម ព្រមទាំងកសាងសំណុំរឿងតាមនិតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post: