អន្តរជាតិ

មេដឹកនាំក្រុងហុងកុងនិយាយថា បាតុករបានធ្វើឱ្យទីក្រុងនេះមានវិបត្តិ និងធ្លាក់ចូលក្នុងជ្រោះជ្រៅ

BY
autoadmin
August 13, 2019

ថ្មីៗនេះព្រលានយន្តហោះរបស់ទីក្រុងហុងកុង ត្រូវបានកាន់កាប់ដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឱ្យជើងហោះរាប់រយត្រូបលុបចោល។ ប៉ុន្តែយ៉ាងណាក៏ដោយស្ថានភាពនៅឯព្រលានយន្តហោះបានស្ងប់ស្ងាត់ទៅវិញ ហើយនៅថ្ងៃអង្គារនេះ ពួកគេក៏បានចាប់ផ្ដើមដំណើរការហោះហើរជាធម្មតាឡើងវិញ។ ឆ្លៀតក្នុងឱកាសនេះផងដែរ នាយកប្រតិបត្តិរបស់ហុងកុងអ្នកស្រី Carrie Lam គាត់បាននិយាយថា បាតុករទឹកដីស្វយ័តពាក់កណ្តាលនេះ បានបង្កើតឱ្យមានស្ថានភាពជ្រួលច្របល់ និងភាពវឹកវរ ដែលធ្វើឱ្យទឹកដីនេះធ្លាក់ក្នុងជ្រោះជ្រៅបកក្រោយលែងរួច។

គួរឱ្យដឹងដែរថា ការតវ៉ាបានចាប់ផ្តើមកាលពី ១០សប្តាហ៍មុន ដែលក្រុមបាតុករបានប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន ដែលជាច្បាប់អនុញ្ញាឱ្យឧក្រិដ្ឋជនត្រូវបញ្ជូនទៅកាត់ទោសនៅឯចិនដីគោក ប៉ុន្តែវាបានអូសបន្លាយទៅជាការអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែទូលំទូលាយនៅក្នុងទីក្រុងនេះ។ ក្រុមបាតុករបាននិយាយថា ពួកគេចង់ប្រយុទ្ធប្រឆាំងនឹងសំណឹកនៃការរៀបចំប្រទេសមួយប្រព័ន្ធពីរ ដែលនៅលើលិខិតបានកំណត់ស្វ័យភាពមួយចំនួនសម្រាប់ហុងកុង នៅពេលដែលប្រទេសចិនទទួលបានក្រុងនេះពីប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៩៧ ៕

អត្ថបទ៖ លីដា

Share This Post: