អន្តរជាតិ

កុំចេះតែហ៊ាន! ជនសង្ស័យដែលដើរលួចទាក់សត្វឆ្កែពេលរាត្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

BY
Khmernote Media
August 13, 2019

ភ្នំពេញ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យមួយរូបដែលជាមុខសញ្ញាដើរលួចទាក់សត្វឆ្កែពេលរាត្រី។ ការឃាត់ខ្លួនជនសង្ស័យនេះត្រូវបានធ្វើឡើងកាលពីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ម៉ោង០០និង០០នាទី នៅចំណុចមុខពេទ្យឯករាជ្យ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលធ្វើសកម្មភាពមាន២នាក់ ប៉ុន្តែឃាត់ខ្លួនបានតែម្នាក់ដែលមានឈ្មោះ រិន ឌីណា ភេទប្រុអាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំណែកឯជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន។ ជនសង្ស័យបានធ្វើសកម្មភាពទាក់ឆ្កែ ដោយប្រើមធ្យោបាយម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហា ស៊ីរូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GB-2241។

សម្ភារៈដែលប្រមូលបានមានដូចជាកាំបិតចុងស្រួចចំនួន២ , ខ្សែហ្វាំងម៉ូតូសំរាប់ទាក់កឆ្កែចំនួន១ , ដែកថ្នាំងអំពៅប្រវែងប្រហែល៣តឹក ចំនួន១, ម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហា ស៊ីរូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GB-2241,ទូរស័ព្ទដៃចំនួន១ម៉ាក OPPO ។ បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

Share This Post: