ព័ត៌មានជាតិ
កាត់បំផ្លាញរថយន្តបាកុងចំនួន ១៣គ្រឿង នៅស្រុកកោះញែក ដែលដឹកឈើខុសច្បាប់
BY Khmernote Media
August 14, 2019
មណ្ឌលគិរី៖ កាលពីពេលថ្មីៗនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ទោ សាន្ត ប៊ុនធឿន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការកាត់បំផ្លាញចោលរថយន្តបាកុងចំនួន ១៣គ្រឿង ដែលកម្លាំងបង្ក្រាបបាននាពេលថ្មីៗនេះ នៅស្រុកកោះញែកខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ផងដែរថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអនុវត្តវិធានការថ្មី ដោយគ្រប់មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែងតែម្តង ហើយការអនុវត្តនេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕












