ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាញ់ទៀតហើយ!! យ៉ាងហោចណាស់មន្រ្តីប៉ូលីស ៦នាក់ ត្រូវបានជនល្មើសបាញ់ឱ្យរបួស នៅឯក្រុង Philadelphia សហរដ្ឋអាមេរិក

    BY autoadmin August 15, 2019
    បាញ់ទៀតហើយ!! យ៉ាងហោចណាស់មន្រ្តីប៉ូលីស ៦នាក់ ត្រូវបានជនល្មើសបាញ់ឱ្យរបួស នៅឯក្រុង Philadelphia សហរដ្ឋអាមេរិក

    ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មន្រ្តីប៉ូលីស ៦នាក់ ត្រូវរងរបួស នៅក្នុងការប្រឈមមុខដាក់គ្នាយ៉ាងយូរ និងបន្តបន្ទាប់ នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ប៉ូលីសបាននិយាយថា មន្រ្តីពីរនាក់ និងមនុស្ស ៤នាក់ ផ្សេងទៀត ដែលបានជាប់នៅក្នុងអាគារជាមួយខ្មាន់កាំភ្លើងត្រូវបានរួចចេញមកវិញ ក្នុងរយៈពេលរាប់ម៉ោងក្រោយមក ប៉ុន្តែការប្រឈមមុខដាក់គ្នានៅតែបន្តរហូតដល់ពេលយប់។

    ប៉ូលីសបានព្យាយាមបញ្ចុះ​បញ្ចូលជាមួយជនសង្ស័យ ដើម្បីឱ្យរូបគេចុះចាញ់ ហើយមិនបង្កឱ្យមានកាខូចខាតច្រើនជាងនេះ និងសន្យាថាមិនធ្វើឱ្យគេមានរបួសនោះទេ។ របាយការណ៍ក៏បានឱ្យដឹងដែរថា ជនសង្ស័យថែមទាំងបាន livestream សកម្មភាពរបស់ខ្លួន អំឡុងពេលមានការតតាំងជាមួយប៉ូលីសទៀតផង។ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរទេ ហើយក្រុមប៉ូលីសទាំង ៦នាក់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា

    Share This Post: