ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមម៉ោងនេះ ជនរងគ្រោះសរុប ដោយសារផ្ទុះហ្គាសនៅសៀមរាប មានចំនួន១៣នាក់

    BY Khmernote Media August 15, 2019
    គិតត្រឹមម៉ោងនេះ ជនរងគ្រោះសរុប ដោយសារផ្ទុះហ្គាសនៅសៀមរាប មានចំនួន១៣នាក់

    ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីផ្ទុះហ្គាសដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា គិតត្រឹមម៉ោង១០ និង៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ជនរងគ្រោះសរុបមានចំនួនទាំង១៣នាក់ និងមិនមាននរណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្ន ជនរងគ្រោះទាំង១៣នាក់ កំពុងត្រូវបានជួយសង្គ្រោះ និងមើលថែទាំ ពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់ផងដែរ។ ខាងក្រោមនេះគឺជាអត្តសញ្ញាណរបស់ជនរងគ្រោះទាំង១៣នាក់៖

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay