ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្កើតគណនីហ្វេសប៊ុកក្លែង ហើយឈ្មោះ និងរូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីដើរឆបោក ជំរិតទារប្រាក់គេ

    BY Khmernote Media August 15, 2019
    បង្កើតគណនីហ្វេសប៊ុកក្លែង ហើយឈ្មោះ និងរូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីដើរឆបោក ជំរិតទារប្រាក់គេ

    ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះនួន វ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ទៅតុលាការ ក្រោយបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីទៅបោកប្រាស់អ្នកដទៃ ។ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយអគ្គស្នងការរង និងសម្របសម្រួលដោយព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ ជនសង្ស័យ ឈ្មោះនួន វ៉ា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនត្រង់ចំណុចផ្លូវឌួងងៀប៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនសង្ស័យ រូបនេះ បានធ្វើសកម្មភាព ដោយបានយករូបថត និងឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងលោកមេធាវី ប៊ុន ហ៊ួន ដែលជាមេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ ទៅបង្កើតគណនីហ្វេសប៊ុកក្លែង (Fake Account) ដើម្បីធ្វើការឆបោក និងជំរិតទារប្រាក់ ។ ក្រោយពីការឃាត់ខ្លួននិងសាកសួរបំភ្លឺ ជនសង្ស័យបានសារភាពនូវកំហុសដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ឲ្យមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង សន្ទនាជាមួយអ្នកដទៃ ឬមិត្តភក្តិ មុននឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួន ទៅនរណាម្នាក់ត្រូវពិនិត្យពិចារណាអោយបានច្បាស់លាស់ ចៀសវាងការចាញ់ បោក ការលួងលោម មនោសញ្ចេតនា នាំអោយបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay