ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា ទស្សនាបាល់ទាត់គឺស្មើនឹងការហាត់ប្រាណកម្រិតមធ្យម ដែលវាល្អសម្រាប់សុខភាពបេះដូង

    BY autoadmin August 15, 2019
    ការសិក្សាបង្ហាញថា ទស្សនាបាល់ទាត់គឺស្មើនឹងការហាត់ប្រាណកម្រិតមធ្យម ដែលវាល្អសម្រាប់សុខភាពបេះដូង

    យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទស្សនាបាល់ទាត់ជាមួយ ដៃគូ/មិត្តភក្តិ របស់អ្នកអាចធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកមានកំណើនល្អ ដូចជាការដើរហាត់ប្រាណអីចឹងដែរ។ ដោយអ្នកស្រីបណ្ឌិត Andrea Utley ដែលជាអ្នកដឹកនាំការសិក្សានេះបាននិយាយថា នៅពេលដែលអ្នកអបអរគ្រាប់បាល់ ដែលសុតបញ្ចូលដោយក្រុមដែលអ្នកចូលចិត្ត វាធ្វើឱ្យចង្វាក់បេះដូងកើនឡើង ដូចជាការហាត់ប្រាណសរសៃឈាមបេះដូងកម្រិតមធ្យមផងដែរ។

    ហេតុផលនេះហើយ ដែលវាល្អសម្រាប់សុខភាព ប៉ុន្តែភាពល្អនេះក៏អាស្រ័យលើក្រុមដែលអ្នកកំពុងគាំទ្រផងដែរ ថាតើពួកគេកំពុងឈ្នះ ឬចាញ់។ ការសិក្សានេះធ្វើឡើងដោយសាកលវិទ្យាល័យ Leeds និងបានអនុវត្តលើអ្នកគាំទ្ររបស់ក្លឹប Leeds United ចំនួន ២៥នាក់ នៅពេលដែលពួកគេបានទៅទស្សនាការប្រកួតចុងក្រោយ នៃរដូវកាលឆ្នាំ ២០១៩/២០ របស់ក្លឹប។ ដោយក្នុងអំឡុងពេលនៃការប្រកួតទាំងបីចុងក្រោយ ចង្វាក់បេះដូង សម្ពាធឈាម និងអារម្មណ៍របស់អ្នកគាំទ្រត្រូវបានគេត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។

    យោងតាមការស្រាវជ្រាវបានបង្ហាញថា សម្ពាធឈាមរបស់ពួកគេបានកើនឡើងភ្លាមៗ មុនការប្រកួត និងអំឡុងតង់ទី២។ ពួកគេក៏បានរកឃើញថា នៅពេលក្លឹប Leeds United ឈ្នះការប្រកួត វាអាចបន្ថយសម្ពាធឈាម និងកាត់បន្ថយការថប់បារម្ភរបស់អ្នកគាំទ្រទាំងនោះ។ អ្នកស្រាវជ្រាវក៏បានបញ្ជាក់ដែថា នៅពេលដែលក្រុមដែលអ្នកស្រឡាញ់ឈ្នះការប្រកួត វាធ្វើឱ្យចង្វាក់បេះដូងមានភាពតានតឹងវិជ្ជមាន។ ប៉ុន្តែអ្នកស្រាវជ្រាវក៏បានព្រមានដែរថា នៅពេលដែលក្លឹបចាញ់ អ្នកគាំទ្រក៏នឹងមានបញ្ហាតានតឹង និងមិនស្រួលអារម្មណ៍ អូសបន្លាយរយៈពេលប៉ុន្មានថ្ងៃផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: