ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដាំផ្លែប៉ោមនៅក្នុងរដ្ឋវ៉ាស៊ីនតោនព្រួយបារម្ភអំពីផលអាក្រក់ដែលមានចំពោះខ្លួន ក្រោយសង្រ្គាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកកើតឡើង

    BY Khmernote Media March 27, 2018
    អ្នកដាំផ្លែប៉ោមនៅក្នុងរដ្ឋវ៉ាស៊ីនតោនព្រួយបារម្ភអំពីផលអាក្រក់ដែលមានចំពោះខ្លួន ក្រោយសង្រ្គាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកកើតឡើង

    បរទេស ៖ អ្នកធ្វើការដាំដុះផ្លែប៉ោមនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានរវាងប្រទេសចិន សហរដ្ឋអាមេរិក។ វិទ្យុក្នុងស្រុកមួយបានរាយការណ៍កាលពីថ្ងៃអាទិត្យថាជម្លោះពាណិជ្ជកម្មបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសពន្ធនាំចូលយកពន្ធនាំចូលទៅលើមុខទំនិញរបស់ចិនដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ។ក្នុងនៅ​ពេលដែលប្រទេសចិនគំរាមកំហែងសងសឹកវិញលើការនាំចូលរបស់សហរដ្ឋអាមេរិចមកក្នុងប្រទេសខ្លួនតាមរយៈពន្ធដូចគ្នា វាជាការឆ្លើយតបទៅនឹងការប្រកាសរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍នេះ។

    អ្នកដែលរងផលប៉ះពាល់ដែលគួរអោយបារម្ភបំផុតនោះនោះគឺក្រុមកសិករដែលដើមផ្លែប៉ោមនៅរដ្ឋវ៉ាស៊ីនតោន។ ដោយសារតែចិនជាអតិថិជនធំបំផុតដែលគ្រប់គ្រងការនាំចូល ១ភាគ៣ លើដំណាំផ្លែប៉ោមនេះ ក្នុងចំណោមអតិថិជនចំនួន៦០ប្រទេសទៀតក្នុងជុំវិញពិភពលោក។ មិនមែនតែដំណាំផ្លែប៉ោមនោះទេ បើតាមរបាយការណ៍ទិន្នន័យអគ្គកុងស៊ុលចិននៅសាន់ហ្រ្វាន់ស៊ីស្កូបានបង្ហាញថា វ៉ា​ស៊ីន​តោនជារដ្ឋមួយដែលនាំចូលដំណាំផ្លែឈើជាច្រើនមុខទៀតចូលទៅកាន់ប្រទេសចិនច្រើនជាងគេទាំងអស់ វាមាន​ន័យថាចិនជាទីផ្សារទិសដៅដ៏ធំបំផុតរបស់រដ្ឋមួយនេះ។

    វ៉ាស៊ីនតោនស្ថិតក្នុងចំណោមរដ្ឋមួយដែល​ពឹងផ្អែកខ្លាំងលើការដោះដូរពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មអន្តជាតិជាច្រើន រាប់​បញ្ចូលប្រទេសចិនដែលជាដៃគូ​ធំបំផុតរបស់ខ្លួនទាំងការនាំចូលនិងការនាំចេញ។​​ រដ្ឋមួយនេះអាច​ជួបនឹងបញ្ហាធ្ងន់ជាងគេ ប្រសិនសង្រ្គាមពាណិជ្ជកម្មលើពន្ធនាំចូលរវាងចិន និង សហ​រដ្ឋអា​មេរិកនៅបន្តកើតមាន៕

    អត្ថបទ ៖ Mali
    ប្រភព៖ chinaplus

    Share This Post:
    MPO4D jitutoto mpo4d Mpoplay