ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    William Guang និយាយថា៖ «ប្រសិនជាទីតាំងបញ្ជូលហ្គាសនោះអត់មានច្បាប់ អ្នកអនុវត្តន៍ច្បាប់តាំងពីមូលដ្ឋានដល់ មន្ទីរ៉ែ និង ថាមពលខេត្ត រវល់ធ្វេីអ្វីបានបណ្ដោយ អោយកន្លែងមួយអត់ច្បាប់អាចបេីកជាសាធារណៈបាន?»

    BY Khmernote Media August 15, 2019
    William Guang និយាយថា៖ «ប្រសិនជាទីតាំងបញ្ជូលហ្គាសនោះអត់មានច្បាប់ អ្នកអនុវត្តន៍ច្បាប់តាំងពីមូលដ្ឋានដល់ មន្ទីរ៉ែ និង ថាមពលខេត្ត រវល់ធ្វេីអ្វីបានបណ្ដោយ អោយកន្លែងមួយអត់ច្បាប់អាចបេីកជាសាធារណៈបាន?»

    ករណីផ្ទុះហ្គាសបង្កជាអគ្គីភ័យដែលបានកើតឡើងនៅឯកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហាក់បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងបណ្តាញសង្គម ដោយមានការចែករំលែក និងពិភាក្សាគ្នាពាក់ព័ន្ធនឹងបញ្ហានេះ។ មុននេះបន្តិចខាងក្រសួងរ៉ែ និងថាមពល បានបង្ហោះសារបញ្ជាក់ថា ស្ថានីយ៍បញ្ចូលហ្គាស ដែលផ្ទុះនៅខេត្តសៀមរាប គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ដែលរឹតតែធ្វើឲ្យមហាជនខឹងសម្បារ។

    ក្នុងនោះលោកឯកឧត្តម William Guang ក៏បានបញ្ចេញមតិក្នុងបញ្ហានេះផងដែរ ដោយលោកបានរៀបរាប់នៅក្នុងបណ្តាញសង្គមថា៖ «ប្រសិនជាទីតាំងបញ្ជូលហ្គាសនោះអត់មានច្បាប់ សំនួរសួរថាចុះអ្នកអនុវត្តន៍ច្បាប់តាំងពីមូលដ្ឋានដល់មន្ទីរ៉ែនិងថាមពលខេត្តរវល់ធ្វេីអ្វីបានបណ្ដោយ អោយកន្លែងមួយអត់ច្បាប់អាចបេីកជាសាធារណៈបាន? ឬអស់លោកពាក់ព័ន្ធចង់គេចវេសទំនួលខុសត្រូវ?

    អោយតែមានបញ្ហាអីមួយលេីកឡេីងថាកន្លែងនឹងវាអត់ច្បាប់ដេីម្បីគេចវេសទំនួលខុសត្រូវ ដេីម្បីរក្សាមុខតំណែងខ្លួន! តែបញ្ហាត្រង់ថាប្រសិនកន្លែងអត់ច្បាប់មួយអាចដំណេីរការបានក្នុងតំបន់ត្រួតត្រាដោយរដ្ឋបាល នោះរដ្ឋបាលហ្នឹងវាអសកម្មច្បាស់ណាស់ តួនាទីតូចធំមិនសំខាន់ សំខាន់បេីធ្វេីការមិនកេីត ស្មេីនឹង «អត់បានការ»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay