ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ មានបំណងគ្រោងនឹងជជែកជាមួយលោក ស៊ី ជីនពីង អំពីវិបត្តិនៅទីក្រុងហុងកុង

    BY autoadmin August 16, 2019
    លោក ដូណាល់ ត្រាំ មានបំណងគ្រោងនឹងជជែកជាមួយលោក ស៊ី ជីនពីង អំពីវិបត្តិនៅទីក្រុងហុងកុង

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកគ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងពេលឆាប់ៗនេះ អំពីស្ថានភាពនៅហុងកុង។ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានលោក ត្រាំ បានបង្ហាញថា លោកមានគម្រោងពិភាក្សាជាមួយលោក ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបាននិយាយថា លោកស្គាល់លោក ស៊ី ច្បាស់ណាស់ ហើយលោកជឿជាក់ថា លោក ស៊ី អាចដោះស្រាយបញ្ហាហុងកុងប្រកបដោយលក្ខណៈជាវិធីមួយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយរីករាយប្រសិនបើមេដឹកនាំចិនចង់។

    លោក ត្រាំ ក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិកមានគុណសម្បត្តិក្នុងសង្គ្រាមពន្ធទ្វេភាគី ដែលលោកបានចាប់ផ្តើមជាងមួយឆ្នាំកន្លងមក ដើម្បីលុបបំបាត់ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន។ មេដឹកនាំអាមេរិករូបនេះបាននិយាយថា ប្រទេសចិនកំពុង «ហូបពន្ធគយជាមួយនឹងការបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ពួកគេ និងចាក់ប្រាក់ទៅក្នុងប្រព័ន្ធរបស់ពួកគេ»។ លោលបន្ដថា «ការងាររាប់លាននៅក្នុងប្រទេសចិនត្រូវបានបាត់បង់ ទៅឱ្យប្រទេសដែលមិនមានពន្ធគយខ្ពស់។ ក្រុមហ៊ុនរាប់ពាន់កំពុងចាកចេញ។ ជាការពិតណាស់ប្រទេសចិនចង់ធ្វើកិច្ចព្រមព្រៀងមួយ។ ប៉ុន្តែសូមឱ្យពួកគេធ្វើការប្រកបដោយភាពមេត្តាជាមួយហុងកុងជាមុនសិន!»៕

    អត្ថបទ៖ លីដា

    Share This Post: