ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបានបង្ហាញថា ខែកក្កដា ឆ្នាំ២០១៩ គឺជាខែមានសីតុណ្ហភាពក្តៅបំផុតប្រចាំភពផែនដី

    BY Khmernote Media August 17, 2019
    របាយការណ៍មួយបានបង្ហាញថា ខែកក្កដា ឆ្នាំ២០១៩ គឺជាខែមានសីតុណ្ហភាពក្តៅបំផុតប្រចាំភពផែនដី

    សីតុណ្ហភាពប្រចាំខែកក្កដា ឆ្នាំ ២០១៩ នេះ ត្រូវបានគេរកឃើញថា គឺជាខែដែរមានសីតុណ្ហភាពក្តៅបំផុតប្រចាំភពផែនដី នេះបើយោងតាមសិក្សារបស់រដ្ឋបាល មហាសមុទ្រនិងបរិយាកាសជាតិអាមេរិក (NNOA)។ ស្ថាប័នមួយនេះក៏បានរកឃើញផងដែរថា ទន្ទឹមនឹងសីតុណ្ហភាពឡើងខ្ពស់បំផុតនេះ ដុំទឹកកកនៅកំបន់ប៉ូលក៏ធ្លាក់នៅកម្រិតទាបបំផុតផងដែរ។ របាយការណ៍របស់ NNOA បានបង្ហាញថា សីតុណ្ហភាពជាមធ្យមលើភពផែនដីបានកើតឡើង ០,៩៥ អង្សាសេ ខណៈសីតុណ្ហភាពជាមធ្យមលើភពផែនដីជាធម្មតាមានកម្រិតត្រឹមតែ ១៥,៨ សង្សាសេប៉ុណ្ណោះ។

    សីតុណ្ហភាពនៅក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះ ត្រូវបានធ្វើការប្រៀបធៀបថា បានបំបែកកំណត់ត្រាជាខែដែលមានអាកាសធាតុក្តៅបំផុតដែលធ្លាប់កើតមានលើភពផែនដីម្តងកាលពីឆ្នាំ ១៨៨០ ម្លះ។ សូមបញ្ជាក់ជូនថា សីតុណ្ណភាពខាងលើគឺជាសីតុណ្ហភាពគិតជាមធ្យមរបស់ភពផែនដីប៉ុណ្ណោះ តែជាក់ស្តែងតំបន់មួយចំនួននៃប្រទេសឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង សីតុណ្ហភាពបានកើនដល់ប្រមាណជា ៤០ សង្សាសេ ហើយឥទ្ធិពលនៃអាកាធាតុដ៏ក្តៅនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ទាំងនោះស្លាប់អស់ជាច្រើននាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay