ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលចូលសមុទ្រជាលើក ទី៦ ហើយចំទាស់ដាច់ខាតមិនព្រមពិភាក្សាជាមួយក៉ូរេខាងត្បូងនោះទេ

    BY autoadmin August 16, 2019
    កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលចូលសមុទ្រជាលើក ទី៦ ហើយចំទាស់ដាច់ខាតមិនព្រមពិភាក្សាជាមួយក៉ូរេខាងត្បូងនោះទេ

    កូរ៉េខាងជើងបានច្រានចោលរាល់កិច្ចពិភាក្សាណាមួយជាមួយកូរ៉េខាងត្បូង ដោយហៅការសម្រេចចិត្តរបស់ខ្លួនថាជា «កំហុសនៃសកម្មភាពទាំងស្រុងរបស់កូរ៉េខាងត្បូង»។ ប្រទេសនេះបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងសុន្ទរកថារបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in កាលពីថ្ងៃព្រហស្បតិ៍ ដែលថាលោកចង់ឱ្យកូរ៉េទាំងពីរមានការបង្រួបបង្រួមគ្នាឱ្យបានត្រឹម ឆ្នាំ២០៤៥ ។ កូរ៉េខាងជើងក៏បានចំទាស់នឹងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិកផងដែរ ដោយបានហៅវាថាជា «ហាត់សមសម្រាប់ធ្វើសង្គ្រាម»។

    យោធាកូរ៉េខាងត្បូងបាននិយាយថា នៅព្រឹកថ្ងៃសុក្រនេះកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ២គ្រាប់ ចូលសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ហើយនេះជាការធ្វើតេស្តលើក ទី៦ ក្នុងរយៈពេលមិនដល់មួយខែផង។ អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបាននិយាយថា៖ «គ្រាប់មិនទាន់កំណត់អត្តសញ្ញាណ» ចំនួនពីរត្រូវបានគេបាញ់នៅម៉ោង ០៨ និង ០០នាទីព្រឹក (ម៉ោង ៦:០០ នៅកម្ពុជា) ដែលបាញ់ទៅចម្ងាយ ២៣០ គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៣០គីឡូម៉ែត្រ។

    ការសាកល្បងជាបន្តបន្ទាប់បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានឯកភាពគ្នាក្នុងអំឡុងកិច្ចប្រជុំមួយកាលពីខែមិថុនា ដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរឡើងវិញ។ ប្រទេសកូរ៉េខាងជើងបានប្រឈមនឹងការដាក់ទណ្ឌកម្មអន្តរជាតិចំពោះការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនេះ៕

    អត្ថបទ៖ លីដា

    Share This Post: