ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវសង្សាចាក់ស្លាប់នៅមុខហាងលក់ការ៉េម ព្រោះតែនិយាយថា “អូនធាត់ហើយ នៅចង់ញ៉ាំការ៉េមធ្វើអ្វីទៀត?”

    BY Khmernote Media August 28, 2019
    បុរសម្នាក់ត្រូវសង្សាចាក់ស្លាប់នៅមុខហាងលក់ការ៉េម ព្រោះតែនិយាយថា “អូនធាត់ហើយ នៅចង់ញ៉ាំការ៉េមធ្វើអ្វីទៀត?”

    ចិន៖ មនុស្សស្រីមួយចំនួនតូចហាក់មានចិត្តឆាប់ខឹង ង៉ក់ងរ និងដាក់សំពាធផ្លូវចិត្តទៅកាន់គូស្នេហ៍ខ្លួនជាខ្លាំង ក្រោយពេលនាងដឹងថា ខាងបុរសចាប់ផ្ដើមស្រលាញ់នាងខ្លាំងហើយ។ ជាក់ស្តែងស្រ្តីជាសង្សាម្នាក់បានចាក់សម្លាប់មិត្តប្រុសខ្លួនឆៅៗតែម្តង គ្រាន់តែបុរសជាសង្សានិយាយថា៖ “អូនធាត់ស្រាប់ទៅហើយ នៅញ៉ាំការ៉េមធ្វើអីទៀត”? ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Henan ភាគខាងត្បូងប្រទេសចិន។

    យោងតាមសារព័ត៌មាន WORLDOFBUZZ បានរាយការណ៍ថា ​គូស្នេហ៍មួយគូនេះទើបផ្តើមស្រលាញ់គ្នាបានជិតមួយខែ ដោយពេលស្រលាញ់គ្នាដំបូងពួកគេហាក់យល់ចិត្តគ្នា និងស្រលាញ់គ្នាខ្លាំងណាស់។ យ៉ាងណាក្តី នៅក្នុងថៃ្ងកើតហេតុអាកាសធាតុនៅក្នុងខេត្ត Henan ហាក់ក្តៅបន្តិច ហើយក្នុងពេលដើរលេងជាមួយគ្នាដល់មុខហាងលក់ការ៉េមមួយ ស្រាប់តែស្រ្តីជាសង្សាបាននិយាយថា៖ “អូនចង់ញ៉ាំការ៉េម”។

    ភ្លាមនោះបុរសជាមិត្តប្រុសបានឆ្លើយវិញថា៖ “អូនធាត់ស្រាប់ទៅហើយ នៅចង់ញ៉ាំការ៉េមធ្វើទៀត”? គាត់និយាយដូចនេះព្រោះដឹងថា ការញ៉ាំការ៉េមដែលមានជាតិស្ករខ្ពស់នោះនឹងជំរុញឲ្យមិត្តស្រីជាទីស្រលាញ់របស់គាត់កាន់តែធាត់លើសទម្ងន់ទៀត។ ការព្រួយបារម្ភនេះមិនទទួលបានការឲ្យតម្លៃពីសំណាក់មិត្តស្រីឡើយ ផ្ទុយទៅវិញវាបានធ្វើឲ្យនាងខឹង និងបានស្ទុះទៅក្នុងហាងទាញយកកន្រ្តៃមកចាក់បុរសជាសង្សាជាច្រើនដងរហូតដល់ស្លាប់នៅនឹងកន្លែងតែម្តង។

    ក្រោយកើតហេតុនាងបានប្រាប់ថា​ នាងគ្មានបំណងចង់សម្លាប់មិត្តប្រុសនាងឡើយគ្រាន់តែចង់ចាក់គាត់ ដើម្បីបញ្ចេញកំហឹងខ្លះតែប៉ុណ្ណោះតែជាសំណាងអាក្រក់នាងបានចាក់ជ្រុលដៃទើបធ្វើឲ្យគាត់ស្លាប់តែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay