ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនបានសម្រេចទិញយន្តហោះចម្បាំងបំបាំងកាយ F-35B ពីអាមេរិកចំនួន ៤២គ្រឿង

    BY autoadmin August 17, 2019
    ជប៉ុនបានសម្រេចទិញយន្តហោះចម្បាំងបំបាំងកាយ F-35B ពីអាមេរិកចំនួន ៤២គ្រឿង

    ក្រសួងការពារជាតិជប៉ុនបានសម្រេចចិត្តជាផ្លូវការ ក្នុងការទិញយន្តហោះចម្បាំងបំបាំងកាយ F-35B ពីសហរដ្ឋអាមេរិក។ បញ្ចប់ដំណើរការជ្រើសរើសដែលបានចាប់ផ្តើមនៅក្នុងខែមីនា ក្រសួងការពារជាតិបានប្រកាសនៅថ្ងៃសុក្រនេះនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការទិញយន្តហោះចម្បាំង F-35B របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៤២គ្រឿង ក្នុងតម្លៃប្រហែល ១៣០លានដុល្លារ ក្នុងមួយគ្រឿង។

    ក្រសួងបាននិយាយថា យន្ដហោះនេះមានសមត្ថភាពចាំបាច់ទាំងអស់រួមទាំងដំណើរការហោះហើរ។ ក្រសួងគ្រោងនឹងតំឡើងនាវាពិឃាតការពារដែនសមុទ្រឈ្មោះ អាយហ្សូម៉ូ (Izumo) និងប្រើវាជានាវាសម្រាប់ផ្ទុកយន្តហោះចម្បាំង F-35B ។ រដ្ឋាភិបាលជប៉ុនបាននិយាយនៅក្នុងគោលការណ៍ណែនាំការពារចុងក្រោយ និងកម្មវិធីការពារពាក់កណ្ដាលឆមាសរបស់ខ្លួនថា ខ្លួននឹងណែនាំយន្តហោះចម្បាំងមួយនេះ ដែលជាយន្តហោះអាចអនុវត្តការហោះហើរចម្ងាយខ្លី និងចុះចតដោយបញ្ឈរ៕

    អត្ថបទ៖ លីដា

    Share This Post: