ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រេកអរណាស់! ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំយុទ្ធនាការជិះកង់នៅក្រុងសៀមរាប ប្រមូលថវិកាបានរហូតដល់ទៅជាង៩ម៉ឺនដុល្លារអាមេរិក ដើម្បីជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

    BY Khmernote Media August 17, 2019
    ត្រេកអរណាស់! ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំយុទ្ធនាការជិះកង់នៅក្រុងសៀមរាប ប្រមូលថវិកាបានរហូតដល់ទៅជាង៩ម៉ឺនដុល្លារអាមេរិក ដើម្បីជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

    សៀមរាប៖​ ឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំយុទ្ធនាការជិះកង់នៅក្រុងសៀមរាបដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលមានចម្ងាយផ្លូវ២៨គីឡូម៉ែត្រ ព្រមទាំងប្រមូលថវិកាបានរហូតដល់ទៅ ៩៥.៤៣២,០០ ដុល្លារអាមេរិក ។ យុទ្ធនាការនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅទឹកដីខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកជំទាវភរិយាឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាច្រើននាក់។

    យុទ្ធនាការជិះកង់នេះធ្វើឡើងមិនត្រឹមតែដើម្បីប្រមូលថវិកាទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បង្កើនសុខភាព បង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការប៉ុណ្ណោះទេ តែក៏ដើម្បីត្រួតពិនិត្យស្ថានភាពផ្លូវនៅតាមគោលដៅសំដៅសហការជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរអប្សរា រិះរកនីតិវិធីថែទាំ និងជួសជុលឱ្យបានទាន់ពេលវេលា ជាពិសេសបណ្ដុះស្មារតី សម្បជញ្ញៈ និងការចូលរួមក្នុងកិច្ចការសង្គមដ៏មានតម្លៃនេះឱ្យមានសកម្មភាពផុលផុសថែមទៀត។ ជាលទ្ធផល ថវិកាចំនួន ៩៥.៤៣២,០០ ដុល្លារអាមេរិក ត្រូវបានប្រមូលតាមរយៈព្រឹត្តិការណ៍នេះ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យនេះ មានដំណើរការជានិរន្តរ៍៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay