ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រលានយន្តហោះអាមេរិកជាច្រើនត្រូវពន្យាពេលហោះហើរ ដោយសារប្រព័ន្ធកុំព្យូទ័រមានបញ្ហារកមូលហេតុមិនឃើញ

    BY autoadmin August 17, 2019
    ព្រលានយន្តហោះអាមេរិកជាច្រើនត្រូវពន្យាពេលហោះហើរ ដោយសារប្រព័ន្ធកុំព្យូទ័រមានបញ្ហារកមូលហេតុមិនឃើញ

    ការហោះហើរត្រូវបានពន្យាពេលនៅតាមព្រលានយន្តហោះធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយសារបញ្ហាបច្ចេកទេសប៉ះពាល់ដល់ការត្រួតពិនិត្យ។ អាជ្ញាធរសហរដ្ឋអាមេរិកបាននិយាយថា កុំព្យូរទ័រកំពុងត្រលប់មកដំណើរការជាធម្មតាវិញ បន្ទាប់ពីមានបញ្ហាបច្ចេកទេសនៅទូទាំងប្រទេស បណ្តាលឱ្យមានការពន្យារពេលសម្រាប់អ្នកដំណើរអន្តរជាតិ ហើយវាមិនមានផលប៉ះពាល់អ្វីដល់ជើងហោះហើរនោះទេ។

    អ្នកទេសចរក៏បានបង្ហោះរូបថត និងរូបភាពជួរតម្រង់ជួរអាកាសយានដ្ឋានដ៏វែងនៅលើបណ្តាញសង្គម។ ចំណែកមន្ត្រីគយ និងមន្ត្រីល្បាតព្រំដែនអាមេរិក (CBP) មុននេះបាននិយាយថា ខ្លួននឹងប្រើ «នីតិវិធីជំនួស» រហូតដល់បញ្ហា ដែលមិនទាន់អាចពន្យល់បានត្រូវបានដោះស្រាយ។ មិនត្រឹមតែនៅ Los Angeles ប៉ុណ្ណឹងទេ បញ្ហាបច្ចេកទេសការត្រួតពិនិត្យពន្ធគយ ត្រូវបានរាយការណ៍ពីអ្នកដំណើរនៅ Seattle, Philadelphia, San Francisco, Houston, Chicago, អាកាសយានដ្ឋាន John F Kennedy ទីក្រុងញូវយ៉ក និងព្រលានយន្តហោះ Dulles នៅរដ្ឋធានីអាមេរិកផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: