ពិតជាគួរឱ្យស្រឡាញ់មែនទែន! លោកយាយម្នាក់នេះច្រៀងបទ «More Than I Can Say» បំពេកូនឆ្កែសំណព្វចិត្តយ៉ាងពីរោះ និងទទួលបានការចាប់អារម្មណ៍ជាច្រើន
វីដេអូមួយដែលបង្ហាញពីលោកយាយម្នាក់កំពុងអង្គុយច្រៀងបំពេរឆ្កែពូជ Chihuahua របស់គាត់ កំពុងធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសកម្មភាពដេញហ្គីតាបណ្ដើរ និងច្រៀងបណ្ដើរដ៏គួរឱ្យស្រឡាញ់របស់គាត់។ លោកយាយមានឈ្មោះថា Malinda Herman គាត់មានអាយុ ៧០ឆ្នាំ និងបានច្រៀង Cover បទ «More Than I Can Say» ខណៈដែលកូនឆ្កែសំណព្វរបស់គាតបានដេក ផ្ដេកផ្ដួលនៅនឹង-ក អណ្ដែតអណ្ដូងទៅតាមចម្រៀងដែលគាត់បានច្រៀង ហើយថែមទាំងមានសំឡេងកូនឆ្មាស្រែក «ម៉ែវម៉ែវ» ពីក្រោយទៀតផង។

កូនឆ្កែពូជ Chihuahua មួយក្បាលនោះមានឈ្មោះថា Jiw Jam ហើយវាតែងតែនៅជាមួយលោកយាយ រាល់ពេលដែលគាត់ច្រៀង ឬលេងភ្លេងម្ដងៗ។ វីដេអូបទ «More Than I Can Say» របស់គាត់ត្រូវបានបង្ហោះចូលក្នុង Facebook ជាមួយការចុចចូលមើលជាង ១,៥០០,០០០ដង និង Share ច្រើនជាង ៣៦,០០០។ ចង់ដឹងថាបទដែលគាត់បានច្រៀង Cover ពីរោះរណ្តំប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ លីដា