ព័ត៌មានជាតិ
ដំណឹងដ៏សែនក្រៀមក្រំបំផុត អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី បានទទួលមរណភាពហើយ
BY Khmernote Media
August 18, 2019
សហរដ្ឋអាមេរិក៖ នេះជាដំណឹងដ៏ក្រៀមក្រំបំផុតដោយអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យ Lakwood រដ្ឋកាលីហ្វនៀ សហរដ្ឋអាមេរិក នៅម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ម៉ោងនៅប្រទេសកម្ពុជា នេះបើយោងតាមការបង្ហោះរបស់ក្រុមព្រះសុរិយា។
នេះជាដំណឹងដ៏គួរឲ្យសោកស្តាយចំពោះការបាត់បង់វរសិល្បករខ្មែរដ៏ល្បីល្បាញ សូមវិញ្ញាណក្ខន្ធអ្នកម្នាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។ គួររំលឹកថាអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី ជាអ្នកចម្រៀងដ៏ល្បីល្បាញនៃវង់តន្រ្តីយោធាភិរម្យ និងសុរាគារខ្មែរនាទសវត្សឆ្នាំ៦០សម័យសង្គមរាស្រ្តនិយម៕

ប្រភព៖ ក្រុមព្រះសុរិយា