ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់មនុស្ស ៦៣នាក់ និងរបួស ១៨០នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងពិធីមង្គលការ​នៅអាហ្វហ្គានីស្ថាន

    BY autoadmin August 19, 2019
    ស្លាប់មនុស្ស ៦៣នាក់ និងរបួស ១៨០នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងពិធីមង្គលការ​នៅអាហ្វហ្គានីស្ថាន

    មានការវាយប្រហារអត្តឃាតលើពិធីមង្គលការមួយ​​ ​នៅឯរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦៣នាក់ បានស្លាប់ និងមនុស្សចំនួន ១៨០នាក់ បានរងរបួស។ ប្រភពបាននិយាយថា ជនល្មើសបានដាក់គ្រាប់បែកនៅក្នុងសាលពីធីមួយនៅល្ងាចថ្ងៃសៅរ៍ ដោយនៅក្នុងពិធីមានការចូលរួមពីសមាជិកសហគមន៍ជនជាតិភាគតិចនិកាយស៊ីអ៊ីតហាហ្សារ៉ា ហើយសហគមន៍នេះតែងតែជាគោលដៅរបស់ពួកជ្រុលនិយមស៊ុននីរួមមាន៖ ក្រុមតាលីបង់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

    ប៉ុន្តែយ៉ាងណាក៏ដោយក្រុមតាលីបង់បានបដិសេធការបំផ្ទុះនេះ និងបានថ្កោលទោសការវាយប្រហារនេះ។ ក្រុមនេះក៏កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីឱ្យអាមេរិកដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានជាថ្នូរនឹងការប្តេជ្ញាចិត្តមិនប្រើប្រទេសនេះជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារភេរវកម្មពិភពលោក។ ការវាយប្រហារនេះក៏ធ្វើឱ្យមានការព្រួយបារម្ភអំពីសន្តិសុខ ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលនឹងមកដល់ក្នុងរយៈពេលតិចជាង ៦សប្តាហ៍ ទៀតផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: