ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាល្អមែនទែន! ប្រឡងបាក់ឌុបនៅព្រឹកនេះមិនទាន់មានករណីបេក្ខជននាំយកព្រីយ៉ុងមកជាប់ខ្លួនឡើយ

    BY Khmernote Media August 19, 2019
    ពិតជាល្អមែនទែន! ប្រឡងបាក់ឌុបនៅព្រឹកនេះមិនទាន់មានករណីបេក្ខជននាំយកព្រីយ៉ុងមកជាប់ខ្លួនឡើយ

    ការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ព្រឹក​ថ្ងៃ​ទី១នេះមិនទាន់មានករណីបេក្ខជននាំយកព្រីយ៉ុងមកជាប់ខ្លួនឡើយ ពោលគឺស្ទើរតែគ្មានការនាំចូលនូវសំណៅឯកសារ និងសម្ភារៈហាមឃាត់មកជាប់ខ្លួនរបស់បេក្ខជន។ ដោយនៅពេលនេះគឺបេក្ខជនទូទាំងប្រទេស កំពុង​ដំណើរការសំណេរ​នៃ​វិញ្ញាសា​ទី​១ គឺ​ប្រវត្តិវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង ​ផែនដី និង​បរិស្ថាន​វិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

    នៅ​ថ្ងៃ​ប្រឡង​នៃ​ម៉ោង​ទី១នេះ ស្ថាន​ភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ​ល្អ​ទាំង​នៅ​ក្នុង ​និង​ក្រៅ​មណ្ឌល​ប្រឡង ថ្វីត្បិត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ដំណើរ​ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់ ៕ ប្រភព៖ MoEYS Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay