ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បេក្ខជនប្រឡងមួយចំនួន មានបញ្ហាសុខភាព រហូតដល់មានបេក្ខជនខ្លះអាការៈ​ធ្ងន់ធ្ងរ​ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

    BY Khmernote Media August 19, 2019
    បេក្ខជនប្រឡងមួយចំនួន មានបញ្ហាសុខភាព រហូតដល់មានបេក្ខជនខ្លះអាការៈ​ធ្ងន់ធ្ងរ​ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

    បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ បញ្ហាសុខភាពបេក្ខជន ក្នុងអំឡុងពេលដំណើរការសំណេរ មានដូចជាមណ្ឌលបឋមសម្តេចជាស៊ីម ខេត្តបាត់ដំបង អនុវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ និង ទួលស្វាយព្រៃ ខេត្តភ្នំពេញ។

    ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល៕

    ប្រភព៖ MoEYS Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay