ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ព្រមានថា លោកនឹងមិនចរចារជាមួយចិននោះទេ ប្រសិនបើពួកគេបង្រ្កាបបាតុករហុងកុងដូចក្នុងហេតុការណ៍នៅ «ទីលានធានអានមេន»

    BY autoadmin August 19, 2019
    លោក ដូណាល់ ត្រាំ ព្រមានថា លោកនឹងមិនចរចារជាមួយចិននោះទេ ប្រសិនបើពួកគេបង្រ្កាបបាតុករហុងកុងដូចក្នុងហេតុការណ៍នៅ «ទីលានធានអានមេន»

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសចិនថា ប្រសិនជាចិនអនុវត្តការបង្ក្រាបបែបទីលានធានអានមេន (Tiananmen Square) លើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង វានឹងបំផ្លាញដល់ការជជែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្តាហ៍ថា៖ «ខ្ញុំគិតថាវាពិបាកនឹងដោះស្រាយណាស់ ប្រសិនបើពួកគេប្រើអំពើហឹង្សា ខ្ញុំមានន័យថា ប្រសិនបើវានឹងមានរបៀបដូចហេតុការណ៍ទីលានធានអានមេនមួយទៀត»។

    ជម្លោះដែលមានរយៈពេលមួយឆ្នាំរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឱ្យខូចទំនុកចិត្តលើទីផ្សារហិរញ្ញវត្ថុពិភពលោក ចំពេលមានសញ្ញានៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ ទោះយ៉ាងណាសេចក្តីអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើង នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងសម្លឹងមើលការចរចារគ្នាឡើងវិញ ដែលមានគោលបំណងដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរបស់ពួកគេនៅខែក្រោយ។ លោក ត្រាំ បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មនឹងមិនចប់នោះទេ ប្រសិនជាចិនចាប់ផ្ដើមប្រើអំពើហឹង្សាមកលើក្រុមបាតុករនៅហុងកុង៕

    អត្ថបទ៖ លីដា

    Share This Post: