ច្បាស់ជាសប្បាយជាមួយតន្រ្តី EDM ថ្មី Water Sensation Phnom Penh 2018 ដែលនឹងរៀបចំមុនថ្ងៃចូលឆ្នាំមកដល់
នៅថ្ងៃទី ៦ ៧ និង៨ ខែមេសា ឆ្នាំ២០១៨ FINZociety Cambodia ដែលជាអ្នកជំនាញរៀបចំកម្មវិធីកម្សាន្តលំដាប់អន្តរជាតិ បាននាំមកជូននូវកម្មវិធី Water Sensation Phnom Penh 2018 ដ៏អស្ចារ្យ ហើយក៏ជាកម្មវីធីប្រគុំតន្រ្តីក្រោមដំណក់ទឹក លើកដំបូងគេបង្អស់នៅ ក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះកាន់តែថ្មី ហើយប្លែក ដោយមានការចូលរួមពីកំពូល DJs ទាំងក្នុង និងក្រៅប្រទេសជុំវិញពិភពលោក រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម បង់ក្លាដែស អង់គ្លេស ហូឡង់ និងកូរ៉េខាងត្បូង ដែលចូលខ្លួនមកអង្រួនកម្មវិធីដ៏អស្ចារ្យមួយនេះ អោយកាន់តែកក្រើក ហើយសប្បាយរីករាយ ជាមួយ នឹងការលេងបាញ់ទឹកកម្សាន្ត។
សូមចូលរួមទាំងអស់គ្នាឲ្យបានច្រើនកុះករ ដើម្បីរាំលេងកម្សាន្តសប្បាយ តាមចង្វាក់ភ្លេង ញ៉ាក់កន្ត្រាក់អារម្មណ៍ក្រោមតំណក់ទឹក និងរីករាយ ជាមួយការ Mix ភ្លេងរបស់ DJs ល្បីៗ ក្នុងរាត្រីដ៏ស្ចារ្យ។

កុំភ្លេចណា! ព្រឹត្តិការណ៍ប្រគុំតន្រ្តី Water Sensation Phnom Penh 2018 នៅថ្ងៃទី ៦ ៧ និង ៨ ខែមេសា ឆ្នាំ២០១៨ នឹងចាប់ផ្តើមពីម៉ោង ៥:០០ ល្ងាចដល់ ម៉ោង ១២:០០យប់់ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្យ!!!!
កម្មវីធីនេះចូលរួម ឧបត្ថមដោយ JINRO, HONDA, Malee, SINGHA Beer, PTT, Royal Phnom Penh Hospital, Dutch Mill, JC Airline, TUR BUSTA MaX, DREAM KEY, BATHIC, COMMA, Pi Pay,.
