គាំទ្រពេញទំហឹង! ស្នងការនគរបាលខេត្តបាត់ដំបង ចាប់ផ្តើមធ្វេីតេស្តទឹកនោមស្វែងរកសារធាតុញៀនក្នុងជួរមន្ត្រីនគរបាលជាតិ
បាត់ដំបង៖ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាឲ្យធ្វេីតេស្ត(ទឹកនោម)ស្វែងរកសារធាតុញៀនក្នុងជួរមន្ត្រីនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហេីយ ។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបង្ហាញមុខដេីម្បីធ្វេតេស្តទឹកនោមស្វែងរកសារធាតុញៀននៅក្នុងខ្លួន។ ក្នុងករណីរកឃេីញថា មន្រ្តីនគរបាលរូបណាមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនមន្ត្រីនគរបាលរូបនោះនឹងត្រូវចាត់វិធានការជាក់ស្តែង ស្របតាមវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិឬករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន។
យោងតាមលិខិត៦៩/១៩ជប្រគញ ចុះថ្ងៃទីសុក្រ ០១រោចខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហាឆ្នាំ២០១៩របស់ផែនការងារប្រឆាំងគ្រឿងញៀនដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាចាប់ពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩នេះទៅមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគបាលខេត្តបាត់ដំបងត្រូវមានវត្តមានដេីម្បីធ្វេីតេស្តទឹកនោមស្វែងកសារធាតុញៀននៅក្នុងខ្លួន។ ការអនុវត្តបែបនេះគឺដេីម្បីបង្ហាញថា មន្រ្តីនគរបាលត្រូវតែជាមន្រ្តីដែលស្អាតស្អំជាពិសេសជាមួយបញ្ហាគ្រឿងញៀននេះតែម្តង៕








ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
រូបភាព៖ ផែនការងារសេនាធិការ