អន្តរជាតិ
បងប្អូនខ្មែរ ដែលរកស៊ីនៅថៃសូមប្រុងប្រយ័ត្ន ព្រោះរដ្ឋាភិបាលថៃប្រកាសពីក្រដាសប្រាក់ ១,០០០បាតក្លែងក្លាយ ដែលមានប្រភពមកពីប្រទេសចិន
BY Khmernote Media
August 20, 2019
ថៃ៖ ថ្មីៗនេះរាជរដ្ឋាភិបាលថៃបានប្រកាសអាសន្នឲ្យបងប្អូនពលរដ្ឋថៃទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះអាជីវករ ក្រោយមានការនាំចូលក្រដាសប្រាក់ក្លែងក្លាយ មកធ្វើការចាយវាយក្នុងទីផ្សារថៃ ដោយគេបានរកប្រភពឃើញថាមានការផលិតមកពីប្រទេសចិន។
មន្ត្រីកាំកុងត្រូលថៃបានចេញប្រកាសឲ្យបងប្អូនថៃទាំងអស់ ឲ្យធ្វើការពិនិត្យសាច់ប្រាក់ក្រដាស១០០០បាត ឲ្យបានច្បាស់លាស់មុននឹងទទួល ដោយក្រដាសប្រាក់ក្លែងក្លាយនេះគឺប្រើប្រាស់លេខមាលា ដូចគ្នាទាំងអស់គឺ 5 J9952371។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាដែលជួបប្រទះក្រដាសប្រាក់បែបនេះសូមធ្វើការរាយការណ៍ទៅកាន់មន្ត្រីប៉ូលីសដែលនៅក្បែរខ្លួនអ្នកជាបន្ទាន់ដើម្បីធ្វើការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ មេសា



