ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា «គីមឈី» ជួយលោកអ្នកមិនឱ្យទំពែក និងបណ្ដុះសក់ថ្មីបានក្រាស់ល្អ

    BY autoadmin August 20, 2019
    ការសិក្សាបង្ហាញថា «គីមឈី» ជួយលោកអ្នកមិនឱ្យទំពែក និងបណ្ដុះសក់ថ្មីបានក្រាស់ល្អ

    ពីមុនវាធ្លាប់ត្រូវបានគេស្គាល់ថា ជួយថែរក្សាពោះវៀនឱ្យមានសុខភាពល្អ ប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា គីមឈី អាចត្រូវបានប្រើដើម្បីបញ្ច្រាសការជ្រុះសក់។ ម្ហូបបែបកូរ៉េដែលមានស្ពៃក្តោប ខ្ទឹមបារាំង ខ្ទឹមស ទឹកត្រី និងគ្រឿងទេស លាយចូលគ្នាមួយនេះ ជាធម្មតាទទួលបានការពេញនិយមរួចទៅហើយពីអតិថិជន ដោយសារគុណសម្បតិ្តល្អរបស់វាសម្រាប់សុខភាព។ ប៉ុន្តែថ្មីៗនេះក្រុមស្រាវជ្រាវបានរកឃើញបន្ថែមថា គីមឈី អាចជួយឱ្យសក់កាន់តែក្រាស់ និងជួយបណ្ដុះសក់ថ្មីទៀតផង។

    ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Dankook ក្បែរទីក្រុងសេអ៊ូល បានសិក្សាលើបុរសចំនួន ២៣នាក់ ដែលខ្លះស្ថិតក្នុងដំណាក់កាលដំបូងនៃការជ្រុះសក់ និងខ្លះទៀតក្នុងភាពធ្ងន់ធ្ងរ។ ពួកគេត្រូវបានគេប្រាប់ឱ្យផឹកទឹកគីមឈី (kimchi drink) មុនពេលអាហារពេលព្រឹក និងពេលចូលគេង។ បន្ទាប់ពីផឹកបានមួយខែ ចំនួនសក់ជាមធ្យមបានកើនឡើងពីប្រហែល ៨៥-៩០ ក្នុងមួយសង់ទីម៉ែត្រការ៉េនៃស្បែកក្បាល ហើយបន្ទាប់មកកើនដល់ ៩២ ក្នុងមួយសង់ទីម៉ែត្រការ៉េ បន្ទាប់ពីផឹកទឹកគីមឈីបាន ៤ខែ។

    ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់មួយ ដែលហាក់ដូចជាបានបញ្ច្រាស់ការបាត់បង់សក់របស់បុរសភាគច្រើន។ នៅក្នុងរបាយការណ៍ស្តីពីការរកឃើញ ដែលត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Men’s Health អ្នកស្រាវជ្រាវបាននិយាយថា៖ «ថ្នាំបច្ចុប្បន្នអាចមានផលប៉ះពាល់មិនល្អ ដូច្នេះការប្រើប្រាស់របស់ពួកគេជាធម្មតាមានលក្ខណៈបណ្តោះអាសន្ន»។ ពួកយើងមើលឃើញថា គីមឈីអាចជួយជំរុញដល់ការលូតលាស់សក់ និងការពារការទំពែក ហើយវាជាយុទ្ធសាស្ត្រព្យាបាលដែលមានសុវត្ថិភាពសម្រាប់អ្នកមានបញ្ហាទាំងនោះ៕

    អត្ថបទ៖ លីដា

    Share This Post: