ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រើប្រាស់ចម្រៀងរ៉េបមួយបទ ដើម្បីរិះគន់ក្រុមបាតុករនៅហុងកុង និងអាមេរិក (មានវីដេអូ)
បាតុកម្មនៅក្នុងទីក្រុងហុងកុងនៅតែបន្តកើតមានខ្លាំងឡើងៗ បើទោះជារដ្ឋាភិបាលបានព្យាយាមប្រើប្រាស់មធ្យោបាយដោះស្រាយជាច្រើនរួចមកហើយក្តី។ បន្ថែមពីលើការប្រើប្រាស់យន្តការផ្សេងៗ ដើម្បីដោះស្រាយជាមួយហ្វូងបាតុករ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រើប្រាស់ចម្រៀងរ៉េប ដែលមានអត្ថន័យរិះគន់យ៉ាងខ្លាំងទៅកាន់ក្រុមបាតុករហុងកុង និងចោទថាអាមេរិកអ្នកគាំទ្រឲ្យមានបាតុកម្មនេះ។ នៅក្នុងវីដេអូចម្រៀងនោះគេបានបង្ហាញពីសកម្មភាពរបស់ក្រុមបាតុករវាយកំទេចអគាររដ្ឋសភា អមជាមួយនឹងទំនុកចម្រៀងដែលមានន័យថា៖

“ហេ ! ប្រជាធិបតេយ្យ ហេតុអ្វីបានជាអ្នកតែងតែលាក់ខ្លួននៅទីកន្លែងណាមួយឲ្យគេពិបាកតាមរកអីចឹង? មានអ្នកចម្លងប្រជាធិបតេយ្យក្លែងក្លាយជាច្រើន ដូចនេះខ្ញុំគិតថាអ្នកប្រាកដជារបស់មួយដែលមានតម្លៃហើយ។ ខ្ញុំធ្លាប់បានដឹងថាអ្នកត្រូវបានបង្កើតឡើងមជ្ឈឹមបូព៌ា ជាទីកន្លែងដែលមានប្រជាពលរដ្ឋគប់គ្រាប់បែកពេញផ្លូវនៅក្នុងទីក្រុង ដូចនេះបើអ្នក (សំដៅលើប្រជាពលរដ្ឋ) ចង់បានការសុំទោសខ្ញុំនឹងមិនយល់ព្រមនោះទេ លុះត្រាតែអ្នកយកភ្នាក់ងារបរទេសចេញសិនទើបយើងអាចជជែកគ្នាបាន។ ឥលូវវា(ប្រជាធិបតេយ្យ)ត្រូវបានបង្កើតនៅហុងកុង ដូចនេះខ្ញុំចាប់ផ្ដើមគិតអំពីវាថា តើអ្នកបង្កើតជាអ្នកណា?
អ្នកណានៅក្រោយរឿងនេះ? អ្វីដែលខ្ញុំបានឃើញគឺអ្នកបានផ្លាស់ប្តូរសុបិន្តល្អមួយឲ្យក្លាយទៅជាសុបិន្តអាក្រក់។ តើខ្ញុំអាចនិយាយបានទេថា ហុងកុងជាមនុស្សកុហក។ ខ្ញុំកំពុងគិតថាអាមេរិកជាមនុស្សលាក់ពុត និងជំរុញឲ្យមានរឿងនេះកើតឡើង ពួកគេមិនយល់ពីសេចក្តីស្រលាញ់នោះទេ ស្គាល់តែសង្គ្រាម និងការវិនាស ហើយលោកស្រី ក្លីនតុន មិនស្គាល់ពីប្រជាពលរដ្ឋចិនច្បាស់នោះទេ ឥលូវខ្ញុំមានពាក្យមួយចំនួនចំពោះប្រធានាធិបតីរបស់អ្នក អ្នកខ្លះកំពុងចង់បំបែកហុងកុងពីអាមេរិកហើយ ពួកគេក៏ផ្ដើមធ្វើកុប្បកម្ម និងបាននាំយកអំពើហឹង្សា និងភាពចលាចល ប៉ុន្តែពេលនេះពួកយើងនៅជាប់ជាមួយគ្នា មានដំបូន្មានអី្វអត់លោកប្រធានាធិបតី?” លោកអ្នកអាចទស្សនាវីដេអូចម្រៀនេះដូចខាងក្រោម៖
អត្ថបទ៖ ភក្តី