ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធ្វើដំណើរតាំងពីចិនមកបើកបនស្រីរកស៊ីផ្លូវភេទនៅកំពត

    BY Khmernote Media August 20, 2019
    ធ្វើដំណើរតាំងពីចិនមកបើកបនស្រីរកស៊ីផ្លូវភេទនៅកំពត

    កំពត ៖ ទីតាំងលួចបើកបង្ក្របសេវាបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង (ផ្ទះសំណាក់ផ្កាយរះ) នៅក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប នៅវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

    ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង លោក ខា ដែនណា។

    បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ស្រី៥នាក់ និងវត្ថុតាងខិត្តប័ណ្ណផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay