រំភើបណាស់! សិស្សប្រឡងបាក់ឌុបដែលមកប្រឡងគ្មានលុយទិញបាយហូប ហើយម្តាយកំពុងវះកាត់ ត្រូវបានអភិបាលខេត្តកំពង់ចាមជួយឧបត្ថម្ភថវិកា
ខេត្តកំពង់ចាម៖ សិស្សជាបេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ចំនួន ២រូប ទទួលបានការអាណិតអាសូរពីមហាជន និងអភិបាលខេត្តកំពង់ចាម ដែលបានមកប្រឡងបាក់ឌុបទាំងគ្មានថវិកាក្នុងខ្លួន ហើយម្តាយកំពុងតែវះកាត់នៅមន្ទីរពេទ្យ។ ដោយបេក្ខជនប្រឡងបាក់ឌុបទាំង២រូបនេះមានឈ្មោះ វេត ស្រីអ៊ាង និង យ៉េត សុខខេង រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ រៀននៅវិទ្យាល័យមេសរជ្រៃ ដែលកំពុងប្រឡងនៅមណ្ឌលបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម។
អ្នកទាំង២មានស្ថានភាពលំបាកជួបការខ្វះខាត ក៏ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម យកថវិកាចំនួន ៨០ម៉ឺនរៀលទៅជូន ហើយឯកឧត្តម បានផ្តាំផ្ញើដល់សិស្សទាំងពីរអ្នក ត្រូវខិតខំប្រលង អោយបានជាប់ជាស្ថាពរក្នុងការប្រលងនេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថាប្រសិនបើបេក្ខនារីទាំងពីរ មានបញ្ហាទុក្ខលំបាកសូមទំនាក់ទំនងមករូបឯកឧត្តមផ្ទាល់តែម្តង។ មហាជនជាច្រើនបានធ្វើការកោតសរសើរដល់ឯកឧត្តម អ៊ុន ចាន់ដា ដែលយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់ប្រជាជន៕








ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម