អន្តរជាតិ
នៅថៃសូម្បីតែជក់បារីក្នុងផ្ទះ ក៏អាចចាត់ទុកថាជា «អំពើហិង្សាក្នុងគ្រួសារ» ដែរ
BY autoadmin
August 20, 2019
តាមច្បាប់ថ្មីការជក់បារីនៅផ្ទះអាចចាត់ទុកថា «ជាអំពើហិង្សាក្នុងគ្រួសារ» ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកដែលរស់នៅក្រោមដំបូលតែមួយ។ ទោះបីវាមិនមែនជាបម្រាមពេញលេញ ១០០% ក៏ដោយ ប៉ុន្តែវាអាចឱ្យសមាជិកគ្រួសារណាម្នាក់ ដាក់ពាក្យបណ្តឹងនៅមណ្ឌលការពារគ្រួសារក្នុងតំបន់ ដែលបន្ទាប់មកនឹងត្រូវបញ្ជូនរឿងក្ដីបន្តទៅប្រព័ន្ធយុត្តិធម៌។ ចំណែកការពិន័យចំពោះអ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។

វាជាវិធានការណ៍បង្កើតការប្រឆាំងនឹងការជក់បារី ដែលត្រូវបានអនុម័តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីកាត់បន្ថយបញ្ហាសុខភាពទាក់ទងនឹងការជក់បារី ដែលត្រូវបានអនុវត្តដោយមានលទ្ធផលមិនស្មើគ្នា។ វិធានការណ៍ផ្សេងទៀតរួមមានការហាមឃាត់ការជក់បារីទាំងក្នុង និងក្រៅអាកាសយានដ្ឋានអន្តរជាតិ (ការផាកពិន័យគឺ ៥,០០០បាត ឬ ១៦០ដុល្លារ) និងនៅជិតរាល់ច្រកចូលអាគារផងដែរ៕


អត្ថបទ៖ លីដា