មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ធ្វើដំណើរទៅប្រទេសចិនជួបពិភាក្សាជាមួយលោក Xi Jinping ហើយគ្រោងទៅជួបលោក Donald Trump ឆាប់ៗនេះ
ទីក្រុងប៉េកាំងបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើដំណើរទៅប្រទេសចិន ដើម្បីធ្វើការជួប និងពិភាក្សាការងារមួយចំនួនជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះលោកភរិយារបស់លោក Kim Jong Un គឺលោកស្រី Ri Sol Ju ក៏បានធ្វើដំណើរទៅ ជាមួយដែរ ហើយពួកគាត់បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនពីប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិនតែម្តង។
ការធ្វើដំណើរនេះទៀតសោធ គឺមានការយាមកាម និងការពារសន្តិសុខខ្ពស់បំផុត។ សារព័ត៌មានដដែលបានឲ្យដឹងទៀតថា កិច្ចប្រជុំពិភាក្សារបស់មេដឹងនាំទាំងពីរបានធ្វើឡើងនៅក្នុងវិមាន Great Hall ក្នុងក្រុងប៉េកាំងប្រទេសចិន ដែលក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានវត្តមានរបស់ភរិយាលោក Xi Jinping ផងដែរ គឺលោកស្រី Peng Liyuan។
អ្វីដែលជាការកត់សម្គាល់នោះគឺលោក ប្រធានាធិបតីចិន Xi Jinping បានថតរូបនៃកិច្ចប្រជុំនេះ និងបានផ្ញើរទៅកាន់លោក ប្រធាធិបតីអាមេរិក Donald Trump ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានធិបចិនបញ្ចប់ទៅដោយភាពជោគជ័យនោះ លោក Kim Jong Un ក៏គ្រោងជួបជាមួយលោក Donald Trump ក្នុងពេលដ៏ឆាប់ខាងមុខនេះដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail




